កីឡា

Rudiger ពន្យារពេល នៃការចរចាបន្តកុងត្រាគ្នា ជាមួយនឹងក្លឹប

the Goal នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា កីឡាករខ្សែការពារឆ្នើម Antonio Rudiger ត្រូវបានគេដឹងថា បានបញ្ជាក់ប្រាប់ទៅកាន់ក្លឹប ហើយថាកិច្ចចរចាបន្តកុងត្រាថ្មី គួរតែត្រូវពន្យាពេលជាមុន សិនរហូតទៅដល់បញ្ចប់ រដូវកាលជាមុនសិន។

មកដល់បច្ចុប្បន្នកុងត្រារបស់ Rudiger គឺមានសុពលភាពត្រឹមតែចុងរដូវ កាលនេះប៉ុណ្ណោះហើយជឿជាក់ថា ក្លឹបតោខៀវ Chelsea គឺមានការប្តេជ្ញាចិត្តរួចរាល់ហើយ ក្នុងការផ្តល់កុងត្រាថ្មី ជូនទៅដល់កីឡាករអាល្លឺម៉ង់រូបនេះ។

ទោះបីជាយ៉ាងណាក្តី កីឡាករ Rudiger គឺត្រូវបានគេដឹងដែរថាកំពុងរីករាយ ជាមួយនឹងក្លឹបនៅឡើយ ជាមួយនឹង Chelsea ប៉ុន្តែកីឡាករផ្ទាល់ បានបញ្ជាក់ថា គាត់នៅបារម្ភនៅឡើយអំពីការ សម្រេចចិត្ត លឿន ពេកហើយនៅរងចាំមើលរហូត សិនប្រសិនបើក្លឹបនឹងប្តូរចិត្ត មិនបានផ្តល់ពេល វេលាគ្រប់គ្រាន់ សម្រាប់ការបង្ហាញខ្លួនរបស់គាត់វិញ នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top