កីឡា

អ្នកចាត់ការទូទៅក្លឹប Juventus និយាយថា កំពូលកីឡាករ CR7 នឹងបន្តលេង នៅរដូវកាលក្រោយ

នៅថ្ងៃអ្នក ចាត់ការទូទៅ របស់ក្លឹប Juventus លោក Fabio Paratici បាននិយាយថាក្លឹប របស់លោកបានសម្រេចចិត្តរួចរាល់ ហើយថា នឹងមិនអាចអនុញ្ញាតិ ឲ្យកីឡាករ Cristiano Ronaldo ចាកចេញពីក្លឹបបានឡើយនៅរដូវក្តៅ ខាងមុខនេះ។

តារាឆ្នើមប៉ទុយហ្គាល់រូបនេះ មានកុងត្រាដែលអស់សុពលភាព នៅត្រឹមចុងរដូវកាល២០២១-២០២២ នេះទៅហើយហើយក្រោយ ធ្លាក់ចេញពី Champion League ក្នុងវគ្គ១៦ក្រុមចុង ក្រោយផងនោះកីឡាកររូបនេះ ត្រូវបានសារព័ត៌មាន
ចេញផ្សាយព្រោងព្រាតថា នឹងអាចចាក ចេញពី Juventus ជាមិនខាន។

លើសពីនេះមួយរយៈនេះ គ្រូបង្វឹក របស់ក្លឹប Real Madrid លោក Zinedine Zidane ក៏បានបញ្ឆេះព័ត៌មាននេះផងដែរ ដោយបាននិយាយថា ការវិលត្រឡប់ពិតជាអាចទៅ រួចហើយក្នងនោះសូម្បី ក្លឹបយក្សបារាំង PSG ក៏ត្រូវបាន
គេជឿជាក់ថា ក៏កំពុងចង់បានកីឡាករ រូបនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top