កីឡាករ Fikayo Tomori ដែលទើបត្រូវបានជម្រើសជាតិ កោះហៅបានចូលលេងម្តងនោះ ពេលនេះ កំពុងបានកសាង កេរ្ត៍ឈ្មោះយ៉ាង ល្អតាមរយៈទំរង់ លេងរបស់គាត់ក្នុងគ្រា ដែលកំពុងលេង លក្ខខណ្ឌខ្ចីជើង ឲ្យក្លឹប AC Milan ។
មកដល់ទឹកដី San Siro ពីក្លឹបតោខៀវ Chelsea មិនជាកីឡាករពេញសិទ្ធក្តី ប៉ុន្តែគាត់បានធ្វើឲ្យខ្លួនឯងក្លាយ ទៅជាកីឡាករដ៏សំខាន់ របស់ក្លឹបមិនអាច
ខ្វះបានហើយពេលនេះ ត្រូវបានគេជឿជាក់ថា ក្លឹបយក្សអ៊ីតាលីមួយនេះ នឹងត្រូវចំណាយលុយ ដើម្បីអាចនាំយក Tomori មកទីនេះជាកីឡាករពេញ សិទ្ធតែម្តង ពីអង់គ្លេស។
ទោះបីជាយ៉ាងណា ក្តីកីឡាករ វ័យ២៣ឆ្នាំរូបនេះ ផ្ទាល់ក៏ពេញចិត្តខ្លាំងនឹងជីវិត នៅទីនេះដែរ ប៉ុន្តែចាំបាច់ក្លឹបត្រូវបានគេដឹងថា នឹងចំណាយលុយយ៉ាង ហោចណាស់ ២៦ លានផោន សម្រាប់ការចរចាគ្នា ជាមួយនឹង Chelsea នាពេលរដូវក្តៅមកដល់៕
ប្រែសម្រួល លស៊ុនលី