កីឡា

ក្រុមអត្តពលិកអូឡាំពិក នូវែលហ្សេឡង់ទទួល បានការចាក់វ៉ាក់សាំងការពារCOVID-19 មុនចេញប្រកួត 

WELLINGTON៖រ ដ្ឋាភិបាលបាននិយាយថា អត្តពលិកដែលតំណាងឲ្យប្រទេស នូវែលហ្សេឡង់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូនៅចុងឆ្នាំនេះនឹងទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគ COVID-19 មុនពេលពួកគេចាកចេញ ពីប្រទេសយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Chris Hipkins រដ្ឋមន្រ្តីទទួលបន្ទុកឆ្លើយតបនូវែលហ្សេឡង់ចំពោះ វិបត្តិសេដ្ឋកិច្ចពិភពលោកបាននិយាយថា អត្តពលិកនឹងមានសិទ្ធិដើម្បីទទួលជោគជ័យក្នុងការតម្រង់ជួរសម្រាប់វ៉ាក់សាំង ដោយផ្អែកលើក្តីអាណិតអាសូរ ឬដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នៃ”សារសំខាន់ជាតិ” ។

ប្រភេទកីឡាចុងក្រោយត្រូវបញ្ជូនចូលរួមមានកីឡាករអូឡាំពិក  ប៉ារ៉ាឡាំពិក និងក្រុមកីឡាគ្រីឃីតដែលត្រូវធ្វើដំណើរទៅប្រទេស អង់គ្លេសដើម្បីប្រកួតជាមួយប្រទេសឥណ្ឌានៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតICC World Test Championship នៅខែមិថុនា។

លោក Chris Hipkins បានប្រាប់អ្នកយកព័ត៌មាន Wellington ថា  ឧបករណ៍ជំនួយដ៏សំខាន់នៅទីនេះគឺអត្តពលិកធ្វើដំណើរតាមសមត្ថភាពផ្លូវការ ហើយធានាថា ការចូលរួមរបស់ពួកគេដើម្បីផលប្រយោជន៍ជាតិរបស់យើង ។ ពួកគេនឹងត្រូវដាក់ពាក្យសុំហើយវាអាស្រ័យលើព្រឹត្តិការណ៍ប្រភេទណាដែលពួកគេកំពុងចូលរួមដើម្បីថា តើពួកគេសមនឹងលក្ខណៈវិនិច្ឆ័យផលប្រយោជន៍ជាតិដែរ ឬទេ។
ប៉ុន្តែប្រាកដណាស់ការរំពឹងទុករបស់លោកគឺថា ក្រុមអូឡាំពិកនឹងមានសិទ្ធិទទួលនៅក្រោមលក្ខណៈវិនិច្ឆ័យផលប្រយោជន៍ជាតិ ហើយក្រុមកីឡាជាតិចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយក៏នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនោះដែរ។

ប្រទេសនូវែលសេឡង់ជាប្រទេសមួយទទួលបានជោគជ័យបំផុតក្នុងការការពារវីរុសនេះ ហើយបានចាប់ផ្តើមការចាក់វ៉ាក់សាំងជុំទី ២ របស់ខ្លួនសម្រាប់កម្មករនៅតាមព្រំដែន និងនៅដាច់ដោយឡែកពីគ្នាកាលពីសប្តាហ៍មុន៕ ដោយ៖លី ភីលីព

Most Popular

To Top