កីឡា

Guardiola ៖ Aguero គឺមិនមានកីឡាករណា អាចប្រៀបស្មើ ឬជំនួសគាត់បានឡើយ

នៅថ្ងៃនេះក្រោយទទួលបាន ដំណឹងច្បាស់លាស់ហើយថាកីឡាករខ្សែប្រយុទ្ធជើងចាស់ អាហ្សង់ទីន Sergio Aguero នឹងត្រូវចាកចេញ ពីក្លឹបនាចុងរដូវកាលនោះគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola បានចេញមកនិយាយថា Aguero រូបនេះគឺជាកីឡាករដែលមិន
អាចជំនួសបានឡើយ។

កាលពីថ្ងៃអង្គារម្សិលមិញក្លឹបអង់គ្លេស Man City ដែលកំពុងនាំមុខគេក្នុងតារាង កំពូលអង់គ្លេសនោះបានប្រកាសហើយថាក្រោយបន្ត អាជីពរបស់ខ្លួននៅ Etihad អស់រយៈពេលជាង១០ឆ្នាំមកហើយនោះទីបំផុត Aguero បានសម្រេចចិត្តចាកចេញហើយនៅបន្ទាប់ពី
កុងត្រារបស់គាត់ នឹងបញ្ចប់ទៅនៅចុងរដូវកាលនេះ។

Aguero បានក្លាយទៅជាកីឡាករដែល អាចរកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប និងបានជួយឲ្យ Man City លើកពាន រង្វាន់ជាច្រើនជូនក្លឹប។ការប្រកួតនិងបង្ហាញខ្លួន៣៦០ប្រកួត Aguero អាចរកបានទៅដល់២៥០គ្រាប់ប៉ុន្តែការចាកចេញលើកនេះនៅមិនទាន់ច្បាស់ នៅឡើយទេថាគាត់នឹងមានក្លឹបថ្មីដែលត្រូវចូលរូមឬយ៉ាងណាខណៈដែលព័ត៌មាន ជាច្រើនបានសរសេរថាគាត់នឹងអាចទៅចូលរួម Barcelona ជាមួយនឹង Messi៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top