កីឡា

Daily Mail ៖ Man City ចង់បានមិនត្រឹមតែ Haaland នោះទេ ប៉ុន្តែ Grealish ផងក្នុងពេលដូចគ្នា

កាសែតអង់គ្លេស the Daily Mail នៅថ្ងៃពុធនេះបានចេញផ្សាយថា គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បានត្រៀមរៀបចំផែនការ ដ៏ធំមួយ នារដូវក្តៅខាងមុខនេះ ជាពិសេសនៅក្នុងតំបន់ប្រយុទ្ធ នៅក្រោយការចាកចេញ របស់កំពូលកីឡាករ Aguero។

មេឃខៀវ Man City ត្រូវបានគេដឹងថា បានត្រៀមលុយកញ្ចប់ដ៏ធំមួយ ក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ ដ៏មានសក្តានុពលបំផុត លើលោក Erling Haaland ផងហើយ ជាពិសេស នឹងនាំយកកីឡាករ Jack Grealish ផងឲ្យបានក្នុងពេលដំណាលគ្នានេះ បើទោះបីជាដឹងថា នឹងត្រូវចំណាយលុយ ដ៏ច្រើនក្តី ។

Haaland វ័យ២០ឆ្នាំ បច្ចុប្បន្នកំពុងមានឈ្មោះ ជាតារាឆ្នើមរបស់ក្លឹប Dortmund រួចទៅហើយនិងថែមទាំង អាចរកគ្រាប់បាល់បានស្ទើរ គ្រប់ការប្រកួតទៀតផង ខណៈដែល Grealish មានវ័យ២៥ឆ្នាំវិញ កំពុងមានទំរង់យ៉ាងល្អបំផុត ក្នុងនាមជាកីឡាករខ្សែបម្រើប្រយុទ្ធ ដ៏មុតស្រួចហើយជឿជាក់ថា នឹងអាចចាកចេញពី Aston Villa នៅរដូវក្តៅនេះហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top