Bayern Munich បានដាក់គោលដៅផ្ទេរ យកខ្សែប្រយុទ្ធរបស់ Spurs គឺ Son Heung-Min បន្ទាប់ពីគេមិនទាន់ចរចាកុងត្រា ត្រូវជាមួយ Tottenham Hotspur។ នេះបើតាមសេចក្ដី រាយការណ៍មួយ ។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង គឺជាខ្សែប្រយុទ្ធលេចធ្លោម្នាក់ ក្នុងក្រុម Spurs ដោយរកបាន១៨គ្រាប់ និង Assist ១៦គ្រាប់ ឲ្យក្រុមនៅរដូវកាលនេះ។ Son បានចរចាជាមួយ Spurs ចង់បានកុងត្រាថ្មី ដោយទទួលបានថ្លៃនឿយហត់ ២០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ប៉ុន្តែមិនទាន់មានការយល់ព្រមនៅឡើយទេ ខណៈលីគជិតចប់ទៅហើយ ។
យោងតាម Football Insider ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern បានរៀបចំដាក់សំណើ កុងត្រារយៈពេល៥ឆ្នាំទៅឲ្យ Son ខណៈតម្លៃខ្លួនអាស្រ័យលើ Spurs ចង់បានប៉ុន្មាន។ Son វ័យ២៨ឆ្នាំ ធ្លាប់មានបទពិសោធន៍ លេងនៅអាល្លឺម៉ង់ជាមួយក្លឹប Hamburg និង Bayer Leverkusen មុនពេលផ្លាស់មកអង់គ្លេសនៅឆ្នាំ២០១៥ ។
Son នៅសល់កុងត្រាតែ២ឆ្នាំទៀតប៉ុណ្ណោះ ជាមួយ Tottenham ហើយលោក Jose Mourinho មានទំនុកចិត្តថា កីឡាកររូបនេះនឹងពង្រីកកុងត្រាថ្មី ត្បិតបច្ចុប្បន្នកំពុងពន្យាការចរចាក្ដី ៕ sabay