កីឡាករខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល ដែលតែងតែទទួលរងនូវការរិះគន់ចំពោះ ទំរង់លេងមិនល្អរបស់ខ្លួននោះនាពេល កន្លងមកនោះ បានធ្វើការឆ្លើយតបមួយយ៉ាង អស្ចារ្យវិញទៅកាន់ក្រុមអ្នកមិនចូលចិត្ត គាត់តាមរយៈការស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ក្នុងការប្រកួត ដ៏សំខាន់មួយ។
Real Madrid យកឈ្នះ Liverpool ក្នុងលទ្ធផល៣ទល់នឹង១ក្នុងក្របខណ្ឌ Champion League វគ្គ១ភាគ៤ប្រកួតជើងទី១ក្នុង ទឹកដីរបស់ខ្លួនដែលក្នុងនោះ មាន២គ្រាប់ជាស៊ុតបញ្ចូលទីដោយកីឡាករ Vinicius រូបនេះតែម្នាក់ឯងនិងមួយគ្រាប់ទៀតដោយ Asensio
ខណៈដែល Liverpool រកបានវិញតែមួយ គ្រាប់ប៉ុណ្ណោះដោយ Salah។
ក្នុងការបង្ហាញខ្លួន១០៥ដងកីឡាករប្រេស៊ីល Vinicius វ័យ២០ឆ្នាំរូបនេះរកបានតែ១៣គ្រាប់ប៉ុណ្ណោះប៉ុន្តែនៅតែត្រូវបានដាក់ឲ្យលេងជាបន្តបន្ទាប់ ដោយលោក Zinedine Zidane ហើយទីបំផុតអាចបង្ហាញពីសមត្ថភាពពិត ហើយកាលពីយប់មិញជាអ្នកស្វែងរកជ័យជំនះដ៏ធំមួយជូនក្រុម៕
ប្រែសម្រួល៖ស៊ុនលី

