កីឡា

Man UTD និង Liverpool កំពុងប្រជែងគ្នាទិញ ខ្សែការពារម្នាក់របស់ RB Leipzig

កីឡាករខ្សែការពារ វ័យក្មេង Konate កំពុងត្រូវបានគេជឿជាក់ថា ក្លាយទៅជាគោលដៅ ដ៏គួរឲ្យទាក់ទាញបំផុត ពីសំណាក់ក្លឹបធំៗនៅអ៊ឺរ៉ុប ជាពិសេសក្លឹប នៅអង់គ្លេស ចំនួន២ ដែលកំពុងចាប់ផ្តើមប្រជែងគ្នា ។

កីឡាករខ្សែការពារ របស់ក្លឹប RB Leipzig រូបនេះត្រូវបានគេជឿជាក់ថា ក្នុងពេលឆាប់ៗនេះនឹងអាចស្វែង រកឃើញទ្រនំថ្មីមួយ ដែលអាចបង្កើតជាប្រវត្តិសាស្ត្រ របស់ខ្លួន ខណៈដែលបិសាចក្រហម Man UTD និងហង្ស ក្រហម Liverpool ត្រូវបានគេមើលឃើញថា កំពុងធ្វើការប្រជែងគ្នាយ៉ាងខ្លាំង ដើម្បិទទួលបានកុងត្រាពីកីឡាកររូបនេះ។

Ibrahima Konate ក្នុងវ័យ២១ឆ្នាំបើទោះបីជាមិនសូវ បានទទួលបានការប្រកួតយជាប់លាប់ក្តី ដោយបានត្រឹមដើរតួពីក្រោយ ជំនួសកីឡាករ Dayot Upamecano ដែលនឹងត្រូវផ្ទេរ ទៅ Bayern Munich នៅរដូវកាលក្រោយក្តី ប៉ុន្តែជឿជាក់ថា គឺជាកីឡាករដែលមានសក្តានុពលបំផុត សម្រាប់វិស័យបាល់ទាត់ នាពេលអនាគត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top