កីឡា

ក្រុមកីឡាហុកគ្រី នៅអូស្ត្រាលី ប្រឈមនឹងកង្វះខាត ការប្រកួតមុនព្រឹត្តិការណ៍ អូឡាំពិក មកដល់

អូស្ត្រាលី ៖ ក្រុមកីឡាហុកគ្រី នៅព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ដែលមានលក្ខណៈរឹងមាំ ជាប្រពៃណីរបស់អូស្រ្តាលី កំពុងមានបញ្ហាក្នុងការលេងការ ប្រកួតមុនព្រឹត្តិការណ៍ កីឡាអូឡាំពិក មិនខុសពីកីឡាអន្តរជាតិ រាប់សិបផ្សេងទៀត ដែលកំពុងបន្តពន្យារពេល ដោយសារជំងឺ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមអត្តពលិកអូស្រ្តាលី ត្រូវបានគេកំណត់ឲ្យ បន្តយុទ្ធនាការ របស់ខ្លួននៅ FIH Pro League នៅខែនេះ ប៉ុន្តែរាល់ការប្រកួតទាំងអស់ ដែលពាក់ព័ន្ធនឹង ប្រទេស អូស្ត្រាលី ចិន និងនូវែលសេឡង់ ត្រូវបានបញ្ឈប់ ដោយសារការរឹតត្បិតការ ធ្វើដំណើរអន្តរជាតិ ដោយសារតែការរាតត្បាត ។ វាមានន័យថា ការប្រកួតរវាងអូស្រ្តាលី និងនូវែលសេឡង់ ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២៤ និង ២៥ ខែមេសានៅទីក្រុងPerthនឹងមិនទៅមុខទេ ។

ក្រុមអូស្រ្តាលីទាំង២ ត្រូវបានគេគ្រោងធ្វើដំណើរទៅអឺរ៉ុប សម្រាប់ការប្រកួតជាមួយ អេស្ប៉ាញ ហូល្លង់ និងអាល្លឺម៉ង់ នៅខែឧសភា ប៉ុន្តែការប្រកួតទាំងនោះ ក៏ត្រូវបានពន្យារពេលផងដែរ ។ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលពន្យាពេលគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ចំណែកក្រុមនារីអូស្រ្តាលីបានឈ្នះមេដាយមាសចំនួន ៣ គឺក្រុមបុរស និងក្រុមទាំង២បានឈ្នះលើវេទិកាជាច្រើន នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ។

ប៉ុន្តែកីឡាការិនី Kookaburras និងកីឡាការិនីHockeyroos មិនបានលេងការប្រកួតអន្តរជាតិទេ ចាប់តាំងពីថ្ងៃទី ៧ ខែមីនាឆ្នាំទៅ។ នាយកប្រតិបត្តិហុក អូស្រ្តាលី លោក Matt Favier បាននិយាយ ថា Kookaburras និង Hockeyroos បានបង្ហាញនូវភាពធន់ និងភាពចេះសម្របខ្លួន ក្នុងការបន្តការរៀបចំ របស់ពួកគេសម្រាប់ទីក្រុងតូក្យូ ដោយគ្មានការប្រកួតអន្តរជាតិ ណាមួយក្នុងរយៈពេលជាងមួយឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top