កីឡា

Klopp បញ្ជាក់ថា មិនព្រួយបារម្ភ ចំពោះបញ្ហាទំរង់លេង របស់ Mane ឡើយ

តារាឆ្នើមសញ្ជាតិ សេនេហ្គាល់ Sadio Mane មកដល់ពេលនេះ រដូវកាលនេះទើបតែអាចរកគ្រាប់ បាល់បាន៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ទាំង២៧ដង ក្នុងលីកចុងក្រោយនេះ ដែលវាបានធ្វើឲ្យអត្រានៃទំរង់លេង របស់គាត់ហាក់ដូចជាមិនសូវល្អឡើយធៀប ទៅនឹងរដូវកាលមុន ។

នៅថ្ងៃគ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា លោកពិតជាមិនមានក្តីបារម្ភឡើយអំពីទំរង់លេង របស់ Sadio Mane ទោះបីជាគាត់ពិតជាកំពុងយ៉ាប់យ៉ឺន នៅក្នុងទំរង់លេង ពិតមែនក្តីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

ក្រៅតែពីមិនអាចរកគ្រាប់បាល់បានច្រើន ហើយនោះក្នុងរយៈពេល៨ប្រកួត ចុងក្រោយនេះសូម្បីតែ១គ្រាប់ ក៏មិនអាចរកបានឡើយប៉ុន្តែត្រូវបានលោក Klopp បញ្ជាក់ថានេះមិនមែន ជារឿងប្លែកឡើយ សម្រាប់កីឡាករខ្សែប្រយុទ្ធលើលោក ។ គាត់បានប្រឹងប្រែងអស់ពី
សមត្ថភាព ប៉ុន្តែគាត់នឹងស្វែងរកដំណោះស្រាយ ដោយខ្លួនឯងវិញ ក្នុងពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top