កីឡា

Barnes ជម្រុញឲ្យ Liverpool នាំយក Dembele មករួមក្លឹប

អតីតកីឡាករឆ្នើមម្នាក់ របស់ក្លឹបហង្សក្រហម Liverpool នៅថ្ងៃនេះបានធ្វើការលើកឡើងថា កីឡាករខ្សែប្រយុទ្ធបារាំង Dembele ពេលនេះពិតជាសាកសមបំផុត សម្រាប់ក្លឹបនិងឈុតប្រយុទ្ធ ជួរមុខទាំង៣នាក់ ក្រោមការដឹកនាំ របស់លោក Jurgen Klopp។

លោក John Barnes បានធ្វើការជម្រុញ ឲ្យក្លឹបហង្សក្រហម Liverpool ក្នុងការចាប់ផ្តើមធ្វើកិច្ចការងារ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធបារាំង Ousmane Dembele មករួមក្លឹបឲ្យបាននៅរដូវក្តៅនេះ ខណៈដែលកីឡាករវ័យក្មេងរូបនេះ កំពុងបង្ហាញទំរង់ដ៏ល្អឥតខ្ជោះ ជាមួយនឹង Barcelonក្រោយពីវិលត្រឡប់ ពីរបួសវិញមួយរយៈកន្លងមកនោះ ។

លោក Barnes និយាយថា កីឡាករម្នាក់ ដែលគួរឲ្យក្លឹប ត្រូវតែនាំយកមករដូវកាល ក្រោយនោះគឺ Ousmane Dembele ។គាត់អាចបំពេញតំណែង
ខ្សែប្រយុទ្ធជួរមុខទាំងបី របស់ក្លឹបបានយ៉ាងល្អបំផុតទាំងរបៀប នៃការលេងនិងជាប្រភេទកីឡាករ ដែលក្លឹបតែងតែចង់បាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top