កីឡា

កីឡាការិនី កាយសម្ព័ន្ធឆ្នើម Biles កំពុងពិចារណា ការចូលនិវត្តន៍ បន្ទាប់ពីនាងសំឡឹង មើលទៅអូឡាំពិក ឆ្នាំ ២០២៤

LOS ANGELES ៖ កីឡាការិនីកាយសម្ព័ន្ធឆ្នើម សហរដ្ឋអាមេរិក Simone Biles បាននិយាយថា នាងអាចពិចារណាឡើងវិញ នូវការសម្រេចចិត្ត របស់នាង ក្នុងការចូលនិវត្តន៍ បន្ទាប់ពីអូឡាំពិក ទីក្រុងតូក្យូឆ្នាំនេះ ហើយការបង្ហើបថា នាងអាចចូលរួមប្រកួតប្រជែងនៅ 2024 Paris Games នៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក្នុងនាមជាអ្នកជំនាញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ម្ចាស់មេដាយមាស កីឡាកាយសម្ព័ន្ធពិភពលោក និងកីឡាអូឡាំពិក ត្រូវបានមនុស្ស ជាច្រើនចាត់ទុកថា ជាកីឡាកការិនីកាយសម្ព័ន្ធ ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ ធ្លាប់បាននិយាយថា នាងមានផែនការព្យួរ ខ្សែពួរ របស់ខ្លួនចោល បន្ទាប់ពីទីក្រុងតូក្យូ ។ ទោះយ៉ាងណានិយាយ ជាមួយអ្នកយកព័ត៌មាននៅ កិច្ចប្រជុំកំពូល ប្រព័ន្ធផ្សព្វផ្សាយ និម្មិត របស់គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិក កីឡាការិនីបាននិយាយថា គ្រូបង្វឹកបារាំងលោកស្រី Laurent and Cecile Landi របស់នាងបានបញ្ចុះបញ្ចូល នាងឲ្យរក្សាជម្រើសរបស់នាង ។

កីឡាការិនី Biles បាននិយាយថា ឥឡូវនេះការផ្តោតអារម្មណ៍ របស់ខ្ញុំគឺតូក្យូ បន្ទាប់ពីនោះ ខ្ញុំមានដំណើរ កម្សាន្តមួយ ដែលយើងបានដាក់នៅជុំវិញ សហរដ្ឋអាមេរិក ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើដូច្នោះ។ ក្រោយមកខ្ញុំមិនប្រាកដទេ។ Cecile and Laurent មកពីប៉ារីសដូច្នេះពួកគេបានណែនាំខ្ញុំ ឲ្យត្រឡប់មកធ្វើជាអ្នកជំនាញវិញ ប៉ុន្តែគោលដៅសំខាន់ គឺអូឡាំពិកដំបូងបន្ទាប់មកដំណើរកម្សាន្ត ។

ស្ត្រីវ័យ ២៤ ឆ្នាំរូបនេះបានប្តេជ្ញាថា នឹងចូលនិវត្តន៍ បន្ទាប់ពីទីក្រុងតូក្យូ ប្រាប់BBC នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៩ ថា រាងកាយរបស់នាង នឹងមិនអាចទ្រាំទ្រ នឹងការដាក់ទណ្ឌកម្ម នៃវដ្តអូឡាំពិកមួយផ្សេង ទៀតបានទេ ៕

Most Popular

To Top