កីឡា

អនុប្រធាន IIHF សង្ឃឹមថានឹងលើកកម្ពស់កីឡាហុកគ្រី លើទឹកកកនៅចិនមុន Beijing 2022 Olympic Winter Games


ទីក្រុងប៉េកាំង៖ ព្រឹត្តិការណ៍សាកល្បងផ្តល់បទពិសោធន៍សម្រាប់ទីក្រុងប៉េកាំងចំពោះកីឡាហុកគ្រីលើទឹកកកបានចាប់ផ្ដើមនៅដើមសប្តាហ៍នេះ ដោយមានរយៈពេលតិចជាង ១០០ថ្ងៃដើម្បីបន្តរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


លោក Aivaz Omorkanov អនុប្រធានប្រចាំតំបន់អាស៊ី និងអូសេអានីនៃសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ (IIHF) ដែលបច្ចុប្បន្ននៅទីក្រុងប៉េកាំងកំពុងពិនិត្យព្រឹត្តិការណ៍នេះបានសម្តែងក្តីសង្ឃឹមថា Beijing 2022 នឹងលើកកម្ពស់កីឡានៅប្រទេសចិន។


លោក Omorkanov បន្តថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍សាកល្បងដើម្បីពិនិត្យមើលទីកន្លែង បង្កើតបរិយាកាសល្អ បង្កើតលក្ខខណ្ឌល្អសម្រាប់អ្នកលេង មន្ត្រីការប្រកួត សម្រាប់បុគ្គលិក ដូច្នេះការប្រកួតកីឡាអូឡាំពិករដូវរងានឹងស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ។ នៅមជ្ឈមណ្ឌលកីឡា Wukesong ជាកន្លែងដែលការប្រកួតកីឡាហុកគីលើទឹកកកនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ។


លោក Omorkanov គឺជាអតីតកីឡាករអន្តរជាតិកៀហ្ស៊ីស៊ីស្ថាន។ លោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Beijing University of International Business and Economics ក្នុងប្រទេសចិន ដូច្នេះទីក្រុងប៉េកាំងគឺជាកន្លែងដែលលោកធ្លាប់ស្គាល់។


លោកបានអះអាងថា ខ្ញុំបានសិក្សានៅទីក្រុងប៉េកាំងអស់រយៈពេលជិត ៧ឆ្នាំហើយខ្ញុំស្រឡាញ់ប្រទេសចិន ខ្ញុំស្រឡាញ់ប្រជាជនចិន ខ្ញុំស្រឡាញ់វប្បធម៌ចិនហើយខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ៕

ដោយ៖លី ភីលីព

Most Popular

To Top