កីឡា

ទីក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះ​ ការប្រកួតកីឡាអូឡាំពិក រដូវរងាប្រកបដោយនិរន្តរភាពបៃតង

ទីក្រុងប៉េកាំង៖ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២​ កាន់តែជិតឈានចូលមកដល់ ប្រទេសចិនបានរំលឹកឡើងវិញនូវការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក បៃតងហើយកំពុងរៀបចំធ្វើតាមការសន្យានោះទៀតយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


ទីក្រុងប៉េកាំងនឹងប្រើប្រាស់កន្លែងប្រកួត ឡើងវិញពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ សម្រាប់ការប្រកួតរដូវរងាឆ្នាំ២០២២ ស្ថិតក្នុងចំណោមទាំងនេះ គឺមជ្ឈមណ្ឌលជលផលជាតិ ឬ “គូបទឹក” ត្រូវបានគេស្គាល់ថាជា “ដុំទឹកកក” សម្រាប់ការប្រកួតរដូវរងានាពេលខាងមុខ នឹងរៀបចំព្រឹត្តិការណ៍កីឡាហុកីលើកទឹកកក ហើយពហុកីឡដ្ឋានជាតិក្នុងផ្ទះនឹងធ្វើជាម្ចាស់ផ្ទះកីឡាហុកគីលើទឹកកក។ ពិធីបើក និងបិទនឹងធ្វើឡើងម្តងទៀតនៅ ពហុកីឡដ្ឋានជាតិក្រុងប៉េកាំង ឬ Bird’s Nest។


កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នឹងក្លាយជាកីឡា ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលផ្តល់ថាមពលទាំង ស្រុងដល់ទីកន្លែងទាំងអស់ជាមួយនឹងថាមពលស្អាត ពីប្រភពកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នឹងត្រូវបានបង្កើតនៅក្នុងតំបន់ Zhangbei នៃខេត្ត Hebei ។ គ្រប់កន្លែងទាំងអស់អាច ទៅដល់បានតាមរយៈការដឹកជញ្ជូនសាធារណៈ។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ទីក្រុងប៉េកាំងនឹងប្រើប្រាស់កាបូនឌីអុកស៊ីត ក្នុងដំណើរការផលិតទឹកកករបស់ខ្លួន។ ការដក Freon ដែលបង្កគ្រោះថ្នាក់ដល់ស្រទាប់អូហ្សូន ជាសារធាតុត្រជាក់ក្នុងការផលិតទឹកកកក្នុងអំឡុង ពេលការប្រកួត ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការបំភាយកាបូនដែលស្មើនឹងរថយន្តចំនួន ៣,៩០០ គ្រឿង ក្នុងមួយឆ្នាំ ហើយកាត់បន្ថយការបំភាយឧស្ម័នពី សកម្មភាពទៅជិតសូន្យ។ បច្ចេកវិទ្យាបង្កើតទឹកកកថ្មីក៏ នឹងជួយសន្សំសំចៃអគ្គិសនីបានយ៉ាងខ្លាំង៕

ដោយ៖លី ភីលីព

Most Popular

To Top