កីឡា

IOC សរសើរប្រទេសចិន សម្រាប់ការផ្តល់ការសន្យា លើការប្រកួតអព្យាក្រឹតកាបូន

ក្រុងប៉េកាំង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកោតសរសើរយ៉ាងខ្លាំង ចំពោះប្រទេសចិន ដែលបានផ្តល់ការសន្យា លើការប្រកួតអព្យាក្រឹតកាបូន ដោយណែនាំ ថាមពលកកើតឡើងវិញ ដល់កន្លែងប្រកួតកីឡាអូឡាំពិក និងដើម្បីទាក់ទាញអ្នកគាំទ្រ កីឡារដូវរងាចំនួន ៣០០ លាននាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Juan Antonio Samaranch Jr. ជាប្រធានគណៈកម្មការសម្របសម្រួល IOC សម្រាប់Beijing 2022 បានប្រាប់សន្និសីទ សារព័ត៌មានឌីជីថលថា លោកមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលឃើញទីក្រុងប៉េកាំង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះនិរន្តរភាព ដោយបានផ្តល់នូវការសន្យា នៃការរៀបចំការ ប្រកួតអព្យាក្រឹតកាបូន។ IOC បានរៀបចំកិច្ចប្រជុំនិម្មិត ដើម្បីណែនាំការត្រៀមលក្ខណៈបច្ចេកទេស សម្រាប់កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ រួមទាំងទីកន្លែង កំណែដំបូងនៃ Playbook និងព្រឹត្តិការណ៍សាកល្បង ដែលកំពុងដំណើរការ។

ដោយបង្ហាញពីការដឹងគុណ ចំពោះគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ទីក្រុងប៉េកាំង លោក Samaranch បាននិយាយថា ពួកគេនឹងផ្តល់ការប្រកួតដ៏អស្ចារ្យ សូម្បីតែនៅក្នុងរយៈពេលដ៏លំបាក នៃពេលវេលាជាមួយ នឹងជំងឺរាតត្បាត COVID-19 ក៏ដោយ”។

ប្រធានវ័យ៧២ឆ្នាំរូបនេះ បាននិយាយថា ជាមួយនឹងតិចជាង ៩០ ថ្ងៃដល់ការប្រកួត គណៈកម្មាធិការរៀបចំ IOC និង Beijing 2022ទាំង២ នៅក្នុងរបៀបប្រតិបត្តិការពេញលេញ ។ គ្រឿងបរិក្ខារនៅក្នុងតំបន់ការប្រកួត និងសេវាកម្មនៅកន្លែងនានា បានត្រៀមរួចរាល់ហើយ ហើយយើងស្ថិតនៅពាក់កណ្តាល នៃព្រឹត្តិការណ៍សាកល្បងចុងក្រោយ សកម្មភាព និងសប្តាហ៍បណ្តុះបណ្តាល”។

លោក Samaranch ជឿជាក់ថា វាសមស្របនឹងគោលការណ៍ នៃរបៀបវារៈ Olympic Agenda 2020+5 ។ លោកបានបន្ថែមថា កន្លែងអូឡាំពិក និងប៉ារ៉ាឡាំពិកជាច្រើន ត្រូវបានបំពាក់ ដោយថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ឬខ្យល់។ វាមានគំនិតច្នៃប្រឌិតខ្ពស់ លើការបំភាយកាបូនទាប។ ប្រព័ន្ធទូរទឹកកក CO2 នឹងត្រូវបានប្រើនៅក្នុង កន្លែងទឹកកកភាគច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top