The Tuttosport ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាក្លឹប Juventus ត្រូវបានគេជឿជាក់ថា នឹងអង្គុយនៅតុពិភាក្សាផ្ទាល់ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala ក្នុងការចរចាបន្តកុងត្រាថ្មី ឲ្យបានត្រឹមខែឧសភា ខាងមុខនេះ។
ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ត្រូវបានប្រភពដដែលបញ្ជាក់ទៀតថា នឹងឈានទៅដល់ការយល់ព្រម ក្នុងការផ្តល់កុងត្រាដែលមានតម្លៃ ប្រមាណជា១០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ទោះបីជាជាក់ស្តែងកីឡាកររូបនេះ នឹងធ្វើការស្នើសុំបន្ថែម លើសពីនេះក្តី។
គួរឲ្យដឹងថាកិច្ចពិភាក្សា រវាងគ្នានាពេលកន្លង ត្រូវបានជាប់គាំងអស់មួយរយៈ មកហើយប៉ុន្តែជឿជាក់ថា កិច្ចពិភាក្សាគ្នាសាជាថ្មី នឹងប្រព្រឹត្តិទៅចាប់ពីពេលនេះ រហូតដល់ខែក្រោយ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ៕
ប្រែសម្រួល៖ស៊ុនលី