អ្នកចាត់ការរបស់ Manchester United លោក Ole Gunnar Solskjaer នៅតែមិនអស់ចិត្តសម្រាប់ ការមិនឲ្យគ្រាប់បាល់ដំបូង ចំពោះក្រុមរបស់លោក ក្នុងការប្រកួតយកឈ្នះ Spurs ៣-១ ។
គ្រាប់បាល់របស់ Edinson Cavani ត្រូវបានបដិសេធមិនឲ្យចូល បន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថាដៃរបស់ Scott McTominay បានប៉ះមុខរបស់ Son Heung-min។ លោក Solskjaer បាននិយាយថា ការប្រកួតនេះបានកន្លងហួសទៅហើយ គ្រាន់តែមិនអស់ចិត្តរឿងគ្រាប់បាល់ដំបូង។
Ole បានបន្ថែមថា ៖ “ប្រសិនបើគេ (Son) ជាកូនរបស់ខ្ញុំ ហើយគេដួល និងត្រូវការមិត្តរួមក្រុមជាច្រើននាក់ជួយលើក ខ្ញុំនឹងមិនឲ្យបាយគេហូបទេ ព្រោះវាជារឿងអាម៉ាស់បំផុត ។ Son ជាអ្នករកគ្រាប់នាំមុខឲ្យ Spurs មុនពេល Fred, Cavani និង Mason Greenwood ជាអ្នកទាត់បញ្ចូលទីវាយបកឲ្យ Man Utd ឈ្នះវិញ៕