លោក Pep Guardiola បានជួយក្រុម Manchester City ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងក្រោមការដឹកនាំរបស់លោក បន្ទាប់ពីយកឈ្នះលើក្រុម Dortmund ២-១ នៅយប់មិញ សរុបទាំងពីរជើង ៤-២។
សម្រាប់ការប្រកួតនៅយប់មិញនេះ Dortmund ជាអ្នករកគ្រាប់បាល់បានមុនដោយ Jude Bellingham ។ យ៉ាងណាមិញ ក្រុម Man City ក៏ព្យាយាមវាយសម្រុកវិញជាបន្ដបន្ទាប់ រហូតវាយបកបាន២គ្រាប់មកវិញ។ ចប់ការប្រកួតជើងទី២នេះ ក្រុម Man City យកឈ្នះលើក្រុម Dortmund បានក្នុងលទ្ធផល ២-១ ទៀត ដែលសរុបទាំងពីរជើងទៅពួកគេឈ្នះ ៤-២។
នេះជាកំណត់ត្រាមួយរបស់ក្រុម Man City ហើយក្នុងការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ដោយពួកគេនឹងត្រូវប៉ះជាមួយក្រុម PSG នៅចុងខែមេសាឆ្នាំ២០២១នេះទៀត៕