កីឡា

Forbes ៖ Barcelona វ៉ាដាច់ Real Madrid ក្លាយជាក្លឹបមានជាងគេ លើលោក

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេមើលឃើញថាបានបរាជ័យ ក្នុងការប្រកួត El Clasico ក៏ពិតមែនកាល ពីចុងសប្តាហ៍កន្លងទៅប៉ុន្តែពួកគេក្នុងពេលដំណើរគ្នា នេះក៏ទើបតែអាចឡើងទៅកាន់តំណែង ជាក្លឹបដែលមានលុយច្រើនបំផុត លើសក្រុមណា ទាំងអស់វិញដែរ។

Barcelona បានវ៉ាដាច់លើក្រុមប្រជែង La Liga គឺ Real Madrid នៅក្នុងទស្សនាវដ្តី Forbes ក្លាយជាក្លឹបដែលមានលុយច្រើនជាងគេបំផុតលើលោកពោល គឺរហូតទៅដល់៤,៧៦ពាន់លានដុល្លារ។

ក្រៅតែពី Barcelona និង Real Madrid ដែលឈរនៅលេខរៀងទី២ នោះក្នុងនោះក្លឹបជាច្រើននៅអង់គ្លេស ក៏ត្រូវបានគេជឿជាក់ថាក៏មានឈ្មោះនៅក្នុងបញ្ជីក្លឹប ដែលមានទ្រព្យច្រើនជាងគេបំផុត ទាំង១០របស់ Forbes ផងដែរមានដូចជា Man UTD, Liverpool, Man City, Chelsea,Arsenal និង Spurs ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top