កីឡា

សត្វខ្លាឃ្មុំ Pandas បង្ហាញវត្តមានបណ្តុះ​ ស្មារតីអូឡាំពិក រដូវរងារ សម្រាប់គំនូរថ្មី

ប៉េកាំង ៖ វិចិត្រករ Liu Zhong ថ្មីៗនេះបានបញ្ចប់គំនូរដ៏ធំ របស់លោកជាសត្វខ្លាឃ្មុំ Pandas ក្នុងកីឡាទឹកកក និងព្រិល ចំណែកផ្ទាំងគំនូរមានបណ្តោយ ២០២,២ ម៉ែត្រ និងទទឹង ១ ម៉ែត្របង្ហាញពីព្រឹត្តិការណ៍ចំនួន១០៩ នៃការប្រកួតកីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ស្នាដៃនេះមាន Pandas ជាង ៥.០០០ ក្បាលតំណាងឲ្យ “ អត្តពលិក” និង“ ទស្សនិកជន” តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

លោក Liu វិចិត្រករមាន កេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការពណ៌នាខ្លាឃ្មុំ Pandas តាមរយៈគំនូរចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករចិន ។ លោកបាននិយាយថា តាមរយៈខ្លាឃ្មុំ Pandas គួរឲ្យស្រឡាញ់ទាំងនេះ ខ្ញុំសង្ឃឹមថានឹងពេញ និយមកីឡាទឹកកក និងព្រិល ហើយសង្ឃឹមថា មនុស្សជាច្រើននឹង យកចិត្តទុកដាក់ និងចូលរួមក្នុងកីឡាទឹកកក និងព្រិល ៕ដោយ៖លី ភីលីព

Most Popular

To Top