ព័ត៌មានអន្តរជាតិ

សត្វខ្លាឃ្មុំយក្ស ៣ក្បាល ត្រូវបានបញ្ជូន ពីអាមេរិក ទៅកាន់ប្រទេសចិនវិញ

Xinhua

ប៉េកាំង៖ ខ្លាឃ្មុំផេនដាយក្ស Mei Xiang, Tian Tian និងកូន របស់ពួកគេឈ្មោះ Xiao Qi Ji បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Chengdu Shuangliu ក្នុងខេត្តស៊ីឈួន ភាគនិរតី នៃប្រទេសចិន កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ចប់ការស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ។

យន្តហោះដឹកអ្នកដំណើរ FedEx Express Boeing 777 ដែលមានរូបភាពខ្លាឃ្មុំផេន ដាដ៏ធំសម្បើមដែល លាបនៅខាងក្រៅ កាប៊ីនយន្តហោះបានចុះចត នៅអាកាសយាន ដ្ឋាននៅម៉ោង ១១ និង ១៣នាទី យប់ថ្ងៃព្រហស្បត្តិ៍ ស្វាគមន៍ដោយអ្នកថែរក្សាខ្លាឃ្មុំផេនដាយក្សមក ពីមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវចិន សម្រាប់ខ្លាឃ្មុំផេនដាយក្ស។

បន្ទាប់ពីការត្រួតពិនិត្យនៅនឹងកន្លែងដោយបុគ្គលិកគយនៅអាកាសយានដ្ឋាន ខ្លាឃ្មុំផេនដាកំពុងធ្វើដំណើរទៅកាន់កន្លែងដាក់ឱ្យនៅដាច់ពីគេនៅឯមូលដ្ឋានខ្លាឃ្មុំផេនដាដ៏ធំ Shenshuping ក្នុងតំបន់អភិរក្សធម្មជាតិជាតិ Wolong ក្នុងទីក្រុងស៊ីឈួន ដែលមានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីទីក្រុងឆឹងទូ។

យោងតាមអ្នកថែរក្សា ខ្លាឃ្មុំផេនដាយក្សនេះ ស្ថិតក្នុងស្ថានភាពល្អ បន្ទាប់ពីហោះហើររយៈពេលយូរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ខ្លាឃ្មុំយក្ស Meixiang, Tiantian និង Xiao Qi Ji បានចាកចេញពីទីក្រុង វ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃពុធ ម៉ោងក្នុងស្រុក។ ពួក​គេ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ប្រអប់​ទ្រង់បិទជិតចំនួន​៣ ដែល​នីមួយៗ ​មាន​ទម្ងន់​ប្រហែល ៣៦០ គីឡូក្រាម។

អ្នកថែរក្សាខ្លាឃ្មុំផេនដាយក្ស ៣នាក់មកពីសួនសត្វជាតិ Smithsonian ដែលជាកន្លែងដែលខ្លាឃ្មុំផេន ដាយក្សបានស្នាក់នៅនោះ បានអមដំណើរពួកគេនៅលើយន្តហោះ។ សម្ភារ​ប្រើប្រាស់​រួម​មាន ឫស្សី ទឹក​ផឹក និង​ផ្លែ​ប៉ោម​១០០​គីឡូក្រាម​ក៏​ត្រូវ​បាន​ផ្ទុក​ឡើង​ លើ​យន្តហោះ​សម្រាប់​ឱ្យ​ខ្លាឃ្មុំ​ផេន ដា​បរិភោគ​ផង​ដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top