ព័ត៌មានអន្តរជាតិ

មន្ត្រីរុស្ស៊ី បានចែករម្លែកការអំពាវនាវ តាមអ៊ីនធើណេត ដល់ស្ត្រីគ្រប់រូប បញ្ឈប់ការផ្ញើអាក្រាត កាយឲ្យអ្នកដទៃ

RT NEWS

រុស្ស៊ី៖លោកស្រី Gayana Gariyeva ជាប្រធានសារព័ត៌មាន សម្រាប់ប៉ូលីស ក្នុងសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ីបានចែករម្លែក ការអំពាវនាវតាមអ៊ីនធើណេត កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីគួរតែគិតឲ្យបាន ២ ដងមុននឹងផ្ញើរូបថតសិចស៊ី និងរូបភពផ្សេងទៀត ទៅឲ្យអ្នកដទៃរបស់ខ្លួន ដែលធ្វើឲ្យជនឆ្លៀត ឱកាសទំាងនេះយករូប អាសអាភាសបង្ហោះតាមអ៊ីនធើណេត ឬជំរិតទារប្រាក់ ក្នុងករណីមានការបែកបាក់ ។

លោកស្រី Gariyeva បានសរសេរថា យើងម្នាក់ៗ ជឿជាក់ដោយស្មោះថា ស្នេហាពិតតែមួយ របស់យើងនឹង នៅជាមួយយើងជារៀងរហូត ហើយ ពេលខ្លះព្រះអង្គម្ចាស់ជិះសេះស ប្រែជាពពែនៅលើសត្វលា ដែលស្រេកឃ្លាន។ មិនថាអ្នកលង់ស្នេហ៍ខ្លាំងប៉ុណ្ណា មិនថា អ្នកចាប់ចិត្តនឹងព្រះអង្គម្ចាស់នេះប៉ុណ្ណា ក៏មិនត្រូវបាត់បង់គំនិតដែរ! កុំរាប់បញ្ចូលលទ្ធភាព នៃការឈ្លោះប្រកែកគ្នា និងការបែកបាក់ឡើយ ។

លោក Gariyeva ពន្យល់ថា អ្នកដែលក្លាហាន និងគ្មានការគិតបានផ្ញើរូបថត ស្និទ្ធស្នាលរបស់ពួកគេ ដោយបើកខ្លួនដូចជា អាក្រាតកាយ និងរូបសិចស៊ីបញ្ចេញដើមទ្រូង ទៅនឹងសេចក្តីស្រឡាញ់របស់ពួកគេ មិនអាចយកពួកគេមកវិញបានទេ ក្នុងព្រឹត្តិការណ៍នៃការបែកបាក់នេះ ។
នេះទុកឲ្យពួកគេងាយរងគ្រោះ ចំពោះបុរសដែលខឹង អន់ចិត្ត និងចង់សងសឹក ឬអ្នកដែលបដិសេធមិនទទួល យកការបែកបាក់ ហើយព្យាយាមត្រឡប់មកជាមួយគ្នាវិញតាមរយៈសម្ពាធ ឬសូម្បីតែមនុស្សល្មោភកាម លោភលន់ ដែលទាមទារលុយ ឬគាត់នឹងលេចធ្លាយអ្វីគ្រប់យ៉ាងតាមអ៊ីនធើណេត ។

លោកស្រី Gariyeva បានសរសេរបន្ថែមថា មានបុរសថ្លៃថ្នូរ និងសក្ដិសមជាច្រើន ប៉ុន្តែក៏មានជនឆបោកច្រើនដែរ បើមិនដូច្នេះទេ អ្នកនឹងមិនមានអ្នកសរសេរមកខ្ញុំច្រើនទេ ហើយសុំជំនួយ ។ លោកស្រីGariyeva បានកត់សម្គាល់ថា មានស្ត្រីជាច្រើនសរសេរទៅកាន់នាង ដើម្បីស្វែងរកជំនួយ ប៉ុន្តែគ្មានអ្វីដែលនាងអាចធ្វើបាន ប្រសិនបើពួកគេមិនចេញមុខ ហើយបង្ហាញពីហានិភ័យផ្ទាល់ខ្លួន ទាក់ទងនឹងឯកជនភាព ៕
ដោយ៖លី ភីលីព

Most Popular

To Top