ព័ត៌មានអន្តរជាតិ

DNA ស្រង់ចេញពីខ្លាឃ្មុំពណ៌ត្នោតអាយុ ៣២.០០០ ឆ្នាំនៅប្រទេសជប៉ុន បង្ហាញថាពួកគេធ្លាប់រស់នៅ ក្បែរទីក្រុងតូក្យូ

ជប៉ុន៖ក្រុមអ្នកស្រាវជ្រាវបានស្រង់យក ពីខ្លាឃ្មុំពណ៌ត្នោតដែលបានរស់នៅប្រហែល ៣២,០០០ ឆ្នាំមុនបង្ហាញថា ថនិកសត្វដ៏ធំនេះធ្លាប់រស់នៅក្បែរទីក្រុងតូក្យូបច្ចុប្បន្នដោយធ្វើចំណាកស្រុកពី Honshu ជាកោះធំជាងគេរបស់ជប៉ុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

DNAត្រូវបានយកចេញពីលលាដ៍ក្បាលរួមបញ្ចូលទាំងផ្នែកខាងស្តាំ និងខាងឆ្វេងរបស់ខ្លាឃ្មុំបានមកពីខ្លាឃ្មុំត្រូវបាន គេរកឃើញនៅក្នុងរូងភ្នំមួយនៅខេត្ត Gunma ភាគពាយព្យនៃទីក្រុងតូក្យូ។ នៅប្រទេសជប៉ុនខ្លាឃ្មុំពណ៌ត្នោត មានតែនៅលើកោះហុកកៃដូប៉ុណ្ណោះ។

ឆ្អឹងនេះត្រូវបានគេរកឃើញនៅជិតត្រចៀកផ្នែកខាងក្នុងអាចរក្សា DNA របស់ខ្លាឃ្មុំពីការរិចរិលនៅក្នុងអាកាសធាតុក្តៅ និងសើមក៏ដូចជាដីអាស៊ីតដែលបានញាំញីអ្នកស្រាវជ្រាវស្វែងរក DNA បុរាណនៅប្រទេស។ លោកតា Takahiro Segawa អ្នកស្រាវជ្រាវនាំមុខនៃការស្រាវជ្រាវនេះបានប្រាប់ Live Science ថា ចំនួនហ្វូស៊ីលខ្លាឃ្មុំត្នោត ដែលបានជីកចេញពីសម័យ Pleistocene ក្នុងប្រទេសជប៉ុនមានចំនួនតិចជាងដោយមានសំណាកមិនពេញលេញចំនួន ១០ ។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ខ្លាឃ្មុំពណ៌ត្នោតនេះ មានដើមកំណើតពីសម័យ Pleistocene និងមានអាយុ ៣២.៥០០ ឆ្នាំ។ DNA ត្រូវបានប្រៀបធៀបទៅនឹងស៊េរីហ្សែន ៩៥ ផ្សេងទៀតនៃខ្លាឃ្មុំពណ៌ត្នោតរួមទាំងរបស់ហុកកៃដូ ដែលខ្លាឃ្មុំពណ៌ត្នោតនៅតែមាននៅក្នុងប្រទេសជប៉ុនសម័យបច្ចុប្បន្ន។

ខ្លាឃ្មុំ Honshu បានបំបែកចេញពីខ្លាឃ្មុំហុកកៃប្រហែល ១៦០.០០០ ឆ្នាំមុនហើយប្រហែលជាបានឆ្លងកាត់ច្រកសមុទ្រ Tsugaru នៅគ្រានោះ។ យោងតាមគេហទំព័រ LiveScience ថា ថនិកសត្វដទៃទៀតរួមទាំងដំរី របស់ណាំម៉ាន់ និងសត្វក្តាន់យក្សបានឆ្លងកាត់រវាងហុកកៃដូ និងហុនស៊ូប្រហែល ១៤០,០០០ ឆ្នាំមុនបង្ហាញថា ច្រកសមុទ្ររវាងកោះទាំង២អាចចូលទៅដល់ខ្លាឃ្មុំពណ៌ត្នោត ដោយសារតែកម្រិតទឹករាក់។

យោងតាមការស្រាវជ្រាវដែលស្រង់ចេញពីការស្រាវជ្រាវពីមុនថា ហ្វូស៊ីលខ្លាឃ្មុំពណ៌ត្នោត ចំណាស់ជាងគេពីហុនស៊ូត្រូវបានគេប៉ាន់ប្រមាណថាមានអាយុ ៣៤០,០០០ ឆ្នាំ ៕

Most Popular

To Top