កីឡា

Ramos តេស្តវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ប៉ះនឹង Liverpool

ប្រធានក្រុមរបស់ក្លឹប Real Madrid កីឡាករ Sergio Ramos នៅថ្ងៃនេះត្រូវបានគេដឹងថា នឹងបន្តដាក់ខ្លួនធ្វើចត្តាឡីស័ក យ៉ាងហោចណាស់ ១០ថ្ងៃទៀត ក្រោយពេលដែលគាត់បានធ្វើតេស្តវិជ្ជមានកូវីដ។

ការតេស្តឃើញវិជ្ជមាននេះផងដែរ ក៏ត្រូវបានគេមើលឃើញដែរថា បានកើតឡើងនៅមុនពេល ដែលក្លឹប Real Madrid នឹងត្រូវធ្វើការប្រកួតជើងទី២ ប៉ះនឹងក្រុម Liverpool វគ្គ១ភាគ៤ចុងក្រោយ នៃពានរង្វាន់ Champion League។

កាលពីប្រកួតទី១កីឡាករ ប្រធានក្រុមរូបនេះ ក៏បាន អវត្តមានម្តង ទៅហើយប៉ុន្តែ Real Madrid នៅតែអាចធ្វើបានយ៉ាងល្អ ដោយទទួលបានលទ្ធផល ៣ទល់នឹង១ប៉ុន្តែរងចាំ ដល់ការប្រកួតនៅទឹកដីរបស់ Anfield ម្តងនៅយប់ថ្ងៃពុធនេះ។

ទំរង់លេងរបស់ Real Madrid ហាក់ដូចជាមិនអន់នោះទេ មួយរយៈនេះខណៈដែលបច្ចុប្បន្នកំពុង ស្ថិតនៅលេខរៀងទី២នៃលីគ កំពូលមានតែ១ ពិន្ទុប៉ុណ្ណោះ តាមពីក្រោយ AT Madrid ហើយទើបតែយកឈ្នះក្រុម Barcelona កាលពីចុងសប្តាហ៍ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top