កីឡា

សហព័ន្ធកីឡា​ វាយកូនឃ្លីលើតុ កម្ពុជា នឹងបញ្ជូនគ្រូបង្វឹក និងអត្តពលិក១០នាក់ ហ្វឹកហាត់នៅចិន ត្រៀម SEA GAMES 2021

ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១០នាក់ ទៅធ្វើការហ្វឹកហាត់ នៅប្រទេសចិនផងដែរ ក្នុងចំណោមកីឡា ១២ ប្រភេទកីឡា នៅដើមខែសីហា ពង្រឹងសមត្ថភាព ឆ្ពោះចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ខែវិច្ឆិកា ខាងមុខនេះ ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា ក្រោយចូលរួមប្រជុំ តាមរយអនឡាញ ដឹកនាំកិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ( NOCC) ពាក់ព័ន្ធការត្រៀម លក្ខណៈធ្វើការ ហ្វឹកហាត់ នៅប្រទេសចិនមាន ១២ ប្រភេទកីឡា នៅដើមខែសីហា ខាងមុខនេះ សហព័ន្ធបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១០នាក់ ។

លោកអគ្គលេខាធិការ បានបន្តថា សម្រាប់ សមាសភាព គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១០នាក់ ខាងលើ នេះមិនមានទេ ដោយយើងរងចាំការ ជ្រើសរើសពី គណៈកម្មបច្ចេកទេស គណៈប្រតិបត្តិជាមុនសិន ។ កាលពីលើកមុនខាងភាគីចិន បានអនុញ្ញាតឲ្យ១០នាក់ ក្នុងគ្រូបង្វឹក២នាក់ កីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ៕

Most Popular

To Top