កីឡា

Man UTD លត់ Burnley ក្នុងលទ្ធផល ៣ទល់នឹង១

បិសាចក្រហម Man UTD បើកទ្វាផ្ទះ Old Trafford យប់មិញនេះពិតជាមិន បានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយដោយអាចយកបាន៣ពិន្ទុងាយៗពីក្រុមភ្ញៀវ Burnley
ក្នុងលទ្ធផលចប់ការ ប្រកួត៣ទល់នឹង១។

៣គ្រាប់ដោយ Man UTD រកបានដោយ Greenwood គ្រាប់ដំបូងនៅនាទីទី៤៨ តែត្រូវបានតាមពីក្រោយវិញដោយកីឡាករ Tarkowski នៅនាទីទី៥០ហើយ Greenwood
បន្តរកគ្រាប់នាំមុខវិញនៅនាទីទី៨៤ និងបញ្ចប់ការប្រកួតនៅចុងម៉ោងនាទីទី៩០បូក៣ដោយ ខ្សែប្រយុទ្ធ Cavani មួយគ្រាប់ទៀត។

Man UTD សប្តាហ៍នេះបន្តឈរយ៉ាងរឹងម៉ាំនៅលេខរៀងទី២មាន៦៦ពិន្ទុនៅក្នុងដៃខណៈដែល ក្រុមលេខរៀងទី១ Man City មានដល់ទៅ៧៤ពិន្ទូដោយឡែក Burnley បានបន្តធ្លាក់ ទៅលេខរៀងទី១៧ក្បែរតំបន់ គេកាត់ចោលមានតែ៣៣ពិន្ទុប៉ុណ្ណោះក្នុងតារាង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top