កីឡា

ប្រធាន UEFA ព្រមានដាក់បម្រាម និងពិន័យចំពោះអ្នកចូលរួមពាន Super League ទាំងអស់

ប្រធានសហព័ន្ធបាល់ទាត់ធំបំផុតរបស់អ៊ឺរ៉ុប UEFA ព្រមទាំងគណកម្មការផង បានចេញនូវសេចក្តីថ្លេងការណ៍មួយនៅថ្ងៃនេះថា Champion League នឹងបន្ត
ធ្វើការដោយមិនចាំបាច់មាន ការចូលរួមពីសំណាក់ក្លឹបឬកីឡាករទាំងឡាយដែលជា ស្ថាបនិកនៃពានរង្វាន់ថ្មីមួយទៀតគឺ Super League នោះឡើយ។

ប្រធាន UEFA លោក Alexander Ceferin បានប្រកាសសន្យាថានឹងដាក់ពិន័យ ចំពោះអ្នកចូលរួមទាំងឡាយនៅក្នុងពានរង្វាន់ថ្មីដែល ត្រូវបានដាក់ឈ្មោះថា
Super League ហើយបញ្ជាក់ទៀតថាកីឡាករទាំងឡាយដែលនឹងចូលរួមនឹងត្រូវរងបម្រាមមិនឲ្យចូលរួមព្រឹត្តិការណ៍ World Cup និង Euros ឡើយ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ មានក្លឹបធំៗចំនួន១២មកហើយដែលមានប្រភព មកពីលីគកំពូលទាំងឡាយរបស់អ៊ឺរ៉ុបដែលបានបង្ហាញបំណង ចង់បង្កើតជាលីគកំពូល
Super League នេះឡើងប៉ុន្តែលោក Ceferin បានបញ្ជាក់ថា Champion League នឹងបន្តធ្វើការជាធម្មតាដោយមិនចាំបាច់មានវត្តមាន របស់ក្លឹបទាំងនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top