កីឡា

Man UTD ត្រៀមខ្លួន​ រួចហើយ សម្រាប់កីឡាករ តម្លៃ៤៦លានអ៊ឺរ៉ូម្នាក់

កីឡាករឆ្នើមរបស់ក្លឹប Sevilla ម្នាក់ដែលមានឈ្មោះថា En-Nesyri កំពុងបានធ្វើឲ្យក្លឹបជាច្រើន នៅអ៊ឺរ៉ុបទាក់ចិត្តទាក់ អារម្មណ៍ខ្លាំងមែនទែនហើយក្នុងនោះក្លឹបយក្ស២ របស់អង់គ្លេស ត្រូវបានគេដឹងថា បានត្រៀម ខ្លួនរួចជាស្រេច ហើយដើម្បីចូលចរចាទិញ យកកីឡាកររូបនេះ។

ក្លឹបបិសាចក្រហម Man UTD និងហង្សក្រហម Liverpool ត្រូវបានកាសែត អេស្បាញ Estadio Deportivo ចេញផ្សាយថា សុទ្ធតែកំពុងស្ថិតនៅក្នុង
ទីផ្សារកីឡាករ ដើម្បីត្រៀមខ្លួនចចារនាំយក Nesyri មកកាន់ទឹកដីអង់គ្លេស នារដូវក្តៅខាងមុខនេះ ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថា ក្លឹបអេស្បាញ Sevilla នឹងមិនអនុញ្ញាតិ ឲ្យកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបរូបនេះ ចាកចេញដោយងាយៗ នោះទេ ហើយក៏ នឹងដាក់តម្លៃខ្លួន របស់កីឡាកររូបនេះបំបែកឯកទក្តកម្ម របស់ក្លឹបគឺប្រមាណជា ៤៦លានអ៊ឺរ៉ូ ឬប្រមាណជា៤០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top