ជាការឆ្លើយតបមួយ ទៅកាន់ព័ត៌មានចចាមអារ៉ាម ទាំងឡាយដែលបានធ្វើឡើង មួយរយៈចុងក្រោយនេះ គ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool បានចេញមក ធ្វើការបញ្ជាក់ថា លោកនឹងបន្តដឹកនាំក្លឹបស្ថិត នៅក្នុងស្ថានភាព ដែលលំបាកមួយនេះដដែល។
លោក Klopp បានបញ្ជាក់ថា លោកនឹងមិនដើរចេញពី Liverpool ឡើយទោះបីជាបញ្ហា ជាបន្តបន្ទាប់កំពុងកើតឡើង ជាមួយក្លឹបហើយជាពិសេស សំណើ ចូលរួមជាមួយនឹងលីគកំពូល Super League ជាដើមផងនោះនៅ មិនទាន់បានដោះស្រាយ។
គួរឲ្យដឹងដែរថា បញ្ហានៃការប្រកាស ចូលរួមជាមួយនឹង Super League ដោយ Liverpool កាលពីថ្ងៃអាទិត្យ កន្លងទៅក្នុងចំណោមក្លឹបធំៗបំផុត នៅអ៊ឺរ៉ុបទាំង១២នោះបានធ្វើ ឲ្យមានការគម្រាម កំហែងយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាសហព័ន្ធបាល់ទាត់ផ្សេងៗ ដូចជា UEFA ជាដើម៕
ប្រែសម្រួល៖ស៊ុនលី