Juventus បើកទ្វាផ្ទះយប់មិញនេះ ទទួលស្វាគមន៍ក្រុមភ្ញៀវ Parma បានយ៉ាងល្អនិងប្រមូល យកបាន៣ពិន្ទុងាយៗ ក្រោយបញ្ចប់ការប្រកួតទៅក្នុងលទ្ធផល៣ទល់នឹង១ ។
Juventus អាចគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចំគោលដៅបានតែ៦ដងប៉ុណ្ណោះ ខណៈដែលក្រុមភ្ញៀវស៊ុតចំគោល ដៅបានត្រឹមតែ៣ដង ប៉ុណ្ណោះហើយគ្រាប់បាល់ដំបូង កើតឡើងតាំងតែពីនាទីទី២៥ ដោយកីឡាករ Brugman របស់ Parma។
Sandro ជាអ្នករកបាន១គ្រាប់ តាមវិញនៅចុងតង់ទី១ ទៅហើយពោលគឺនៅនាទីទី៤៣ ហើយបន្ថែម១គ្រាប់ទៀត នៅដើមតង់ទី២ ដោយកីឡាករ Sandro ដដែលនាទី ទី៤៧ មុនពេលដែលខ្សែការពារឆ្នើម វ័យក្មេង De Ligt រកបាន១គ្រាប់ទៀត នៅនាទីទី៦៨បញ្ចប់ការប្រកួត។
Juventus យកបាន៣ពិន្ទូមាន៦៥ពិន្ទុឡើង ទៅក្បែរក្រុមលេខ២គឺ AC Milan ដែលមាន៦៦ពិន្ទុខណៈដែលក្រុមនៅកំពូលតារាង Inter Milan មានពិន្ទុរហូតទៅដល់៧៦ ដាច់គេម្នាក់ឯង៕
ប្រែសម្រួល៖ស៊ុនលី