កីឡា

Bailly យល់ព្រម បន្តកុងត្រាថ្មី ជាមួយនឹង Man UTD រហូតដល់ឆ្នាំ២០២៤

កីឡាករខ្សែការពារឆ្នើម កណ្តាលរបស់ក្លឹប បិសាចក្រហម Man UTD កីឡាករ Eric Bailly ទោះបីជាមានសមត្ថភាព ខ្លាំងពិតមែនប៉ុន្តែរដូវកាលនេះ ហាក់ដូចជាកំពុងមាន ភាពតានតឹងយ៉ាងខ្លាំង ក្នុងការអាចបង្ហាញខ្លួនជូនក្លឹប។

ទោះបីជាយ៉ាងណាក្តី Bailly បានបញ្ជាក់ពីជំនឿចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍខ្លួនឡើងវិញ ជាមួយនឹងក្លឹបតាមរយៈការ យល់ព្រមក្នុងការបន្តកុងត្រាថ្មីនៅ Old Trafford រហូតដល់ឆ្នាំ២០២៤ ។

មុនការចុះកុងត្រាថ្មី Bailly មានកុងត្រាចាស់ ដែលមានសុពលភាពរយៈពេលតែ១ឆ្នាំទៀត ប៉ុណ្ណោះប៉ុន្តែការចរចាគ្នា ជាមួយនឹងគ្រូបង្វឹកលោកOle Solskjaer កីឡាករ២៧ឆ្នាំរូបនេះបានកើតឡើង នូវទំនុកចិត្តឡើងវិញ ចំពោះការមានវត្តមាន បន្តលេងនៅទីនេះ ។

Bailly និយាយថា៖ខ្ញុំរីករាយណាស់ សម្រាប់ការសម្រេចចិត្តមួយនេះ ដែលខ្ញុំមិនលំបាកនៅក្នុងការពិចារណាឡើយ ។ ខ្ញុំស្រលាញ់ក្លឹបនេះណាស់ហើយទាំង គ្រួសារខ្ញុំក៏ដូចគ្នាពួកគេរីករាយ នឹងបន្តរស់នៅទីនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top