Floyd Mayweather បានឱ្យមិត្តស្រីរបស់ខ្លួន Anna Monroe ចាកចេញពីផ្ទះសិន ដើម្បីទុកពេលវេលាឱ្យខ្លួនរៀបចំកន្លែងហ្វឹកហាត់ និងបានហាត់ពេញលេញត្រៀម ប្រកួតនាពេលខាងមុខ។

Floyd Mayweather នឹងត្រូវប្រកួតជាមួយតារាយូធូប Logan Paul នៅថ្ងៃទី ៦ ខែ មិថុនាខាងមុខនេះហើយ ដែលមាន Live ផ្ទាល់នៅលើ Youtube និងអ្នកគាំទ្រត្រូវចំណាយ៥០ដុល្លារដើម្បីទស្សនា។ ត្បិតតែវាមិនមែនជាប្រកួតផ្លូវការមែន ប៉ុន្តែ Floyd បានត្រៀមខ្លួនខ្លាំងណាស់សម្រាប់ជំនួបមួយនេះ។

កីឡាករវាយមិនដែលចាញ់របស់អាមេរិកខាងលើនេះ បានឱ្យមិត្តស្រី Anna ចេញពីភូមិគ្រឹះរបស់គេហើយ ដើម្បីឱ្យសាមីខ្លួនមានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់។ ការណ៍នេះ បានបញ្ជាក់ថាចាប់ពីពេលនេះទៅ Floyd នឹងផ្ដោតតែលើការហាត់មួយមុខប៉ុណ្ណោះ មិនគិតរឿងមិត្តស្រីអ្វីទៀតនោះទេ ពោលគឺសម្រុកហាត់ឱ្យខ្លាំងវិញតែម្ដង៕


ប្រភព៖ Sabay
