រដូវកាលនេះ Man City លើកពាន Carabao Cup បានមួយរួចទៅហើយ ខណៈដែលខ្លួនក៏កំពុងមានឈ្មោះ ជាក្រុមទៅលើវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ផងប៉ះនឹងក្រុមតោខៀវ Chelsea នៅចុងខែឧសភាខាងមុខនេះ។
បើនិយាយពី Premier League វិញ Man City ហាក់ដូចជានៅមានសំពាធបន្តិច ព្រោះថាការប្រកួតសល់តែប៉ុន្មាន ទៀតប៉ុណ្ណោះ ប៉ុន្តែក្លឹបត្រូវធ្វើឲ្យបានច្បាស់លាស់ថា អាចទទួលបាន៣ពិន្ទុទៀតផងដែរ ដើម្បីអាចលើកពានរង្វាន់នេះបាន ។ នេះមានន័យថា បើប្រកួតចុងក្រោយនេះ Man City ចាញ់រហូតឬស្មើតែ២ប្រកួតនោះ នឹងធ្វើឲ្យខ្លួនអាច បាត់បង់ឧិកាសជាមិនខាន។
ទោះបីជាយ៉ាងណាក្តី Man City ត្រូវការ៣ពិន្ទុ ពីការប្រកួតចុងក្រោយណាមួយប៉ុណ្ណោះ តាំងតែពីប្រកួតចាញ់ Chelsea ក្នុងលទ្ធផល២ទល់នឹង ១សប្តាហ៍មុនមកម្ល៉េះ ។ ប្រកួតបន្ទាប់ប៉ះនឹង Newcastle ក្រុមរបស់លោក Pep Guardiola នឹងមានឧិកាសខ្លាំងជាងមុន ដើម្បីអាចលើកពានរង្វាន់នេះ ដោយស្វ័យប្រវត្តិជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី