លោកស្រី Dolores Averiro នៅសប្តាហ៍នេះ បានធ្វើការលើកឡើង គួរឲ្យភ្ញាក់ផ្អើលមួយថា លោកស្រីជឿជាក់ថា កូនប្រុស របស់ខ្លួនកីឡាករ ពានរង្វាន់ Ballon d’Orចំនួន ៥សម័យនឹងអាចវិល ត្រឡប់ទៅលេង នៅក្លឹបស្រុក កំណើតវិញ ។
ម្តាយរបស់CR7 បានបន្តទៀតថា លោកស្រីនឹងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការបញ្ចុះបញ្ចូលកូន របស់គាត់ក្នុងការ វិលត្រឡប់ទៅលេងក្លឹបចាស់ នៅស្រុកកំណើតវិញ គឺ Sporting CP និងយ៉ាងលឿនបំផុត នារដូវកាលក្រោយ។
រំលឹកដែរថា CR7 ចាប់ផ្តើមអាជីពដំបូង កាលពីឆ្នាំ២០០២ មុនពេលដែលអាចឈានជើង ចូលវិថីបាល់ទាត់ អ៊ឺរ៉ុប កាន់តែ ខ្លាំងក្លាជាមួយនឹង ក្លឹបបិសាចក្រហម Man UTD និង Real Madrid ហើយបច្ចុប្បន្នមានវ័យ៣៦ឆ្នាំ ហើយក្តីប៉ុន្តែហាក់ ដូចជាមិនទាន់មានសញ្ញាណា ក្នុងការបញ្ចប់ការប្រកួត របស់គាត់នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី