បរទេស៖យោងតាមការប្រកាស របស់រដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកកិច្ចការងារកីឡាករ របស់អង់គ្លេសលោក Oliver Dowden បានបញ្ជាក់ថា នៅថ្ងៃសុក្រនេះថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថា អង់គ្លេសនឹងអាចអនុញ្ញាតិ ឲ្យព្រឹត្តិការណ៍កីឡាទាំងឡាយ ដំណើរការឡើងវិញជាធម្មតា ដូចពីមុនចាប់ពីខែមិថុនា ខាងមុខនេះ។

តាមរយៈការព្យាយាមលប់ចោល និងបន្ថូរបន្ថយការរឹតបន្តឹងទាំងឡាយ របស់រដ្ឋាភិបាលនិងផែនដី ប្រតិបត្តិការនោះមានន័យថា អង់គ្លេសនឹងអាចឲ្យអ្នកគាំទ្រ ១០ ០០០នាក់ ក្នុងការចូលរួមទស្សនា ការប្រកួតកីឡាបាន នៅក្រៅកីឡាដ្ឋាន បានចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ហើយនិងបន្តបន្ទាប់ រហូតដល់តំណាក់កាលទី៤ ដែលត្រូវបានរៀបចំទុកជាមុន។
លោក Dowden បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន ក្នុងស្រុកថា៖ពួកយើងស្ថិតនៅលើផ្លូវមួយ ដែលរួចរាល់ហើយក្នុងការ បើកដំណើរការវិញ យ៉ាងពេលលេញចាប់ពី ខែមិថុនាខាងមុខនេះហើយ ក៏ដោយសារផែនការ ចាក់វ៉ាក់សាំងក៏បានកំពុង តែដំណើរការទៅតាមគ្រោងទុក របស់រដ្ឋាភិបាលហើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
