កីឡា

Kane​ ប្រាប់ Spurs ហើយថា ចង់ចាកចេញ នៅរដូវក្តៅនេះ

ជាដំណឹងដ៏ល្អមួយ សម្រាប់ក្លឹបប្រជែងរបស់ Spurs ទាំងអស់នៅពេលដែលកីឡាករ ខ្សែប្រយុទ្ធជួរមុខ របស់ខ្លួន Harry Kane បានធ្វើការបញ្ជាក់ប្រាប់ ទៅកាន់ក្លឹបច្បាស់ហើយថា គាត់ពិតជាចង់ចាកចេញពីទីនេះមែន នៅរដូវក្តៅនេះ ដើម្បីអាចចាប់យកអនាគត ដ៏ភ្លឺស្វាងមួយបាន។

កីឡាករវ័យ២៧ ឆ្នាំរូបនេះ ចាប់ផ្តើមមានអារម្មណ៍ មិនសូវរីករាយជាយូរមកហើយ ពាក់ព័ន្ធទៅនឹងសមត្ថភាព របស់ក្លឹបក្នុងការប្រកួតប្រជែង នៅក្នុងពានរង្វាន់ធំៗទាំងក្នុងស្រុកនិងក្រៅស្រុកហើយ ជាពិសេសសូម្បីតែឧិកាសទៅលេង នៅ Champions League រដូវកាលក្រោយនោះក៏បាត់បង់ រួចទៅហើយដែរ។

Spurs ក៏បានដឹងជាយូរមកហើយដែរ អំពីបញ្ហានេះ ប៉ុន្តែមិនចង់បាត់បង់ Kane ទៅក្នុងតម្លៃធូរថ្លៃនោះទេដូចនេះកីឡាករផ្ទាល់ តែងតែសង្ឃឹមថា ក្លឹបនឹងមានការយោគយល់ ដោយសារតែអ្វីដែលខ្លួនបាន ខិតខំជួយក្លឹបរយៈពេលជាយូរមកហើយនោះផងដែរ។

គួរឲ្យដឹងដែរថា កុងត្រារបស់ Kane បច្ចុប្បន្នមានរហូតទៅដល់ឆ្នាំ២០២៤ ហើយមកដល់ពេលនេះក្លឹបធំៗ នៅអង់គ្លេសមានទាំង Man UTD, Man City និង Chelsea ផងសុទ្ធតែមានបំណងចង់បានកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេសរូបនេះដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top