ទោះបីជាមិនសូវបានបង្ហាញខ្លួន ឲ្យក្លឹប Real Madrid ដោយសារតែរបួសជាប់គ្នា រហូតមកក្តី ប៉ុន្តែកីឡាករ Eden Hazard ដ៏មានបទពិសោធរូបនេះ ត្រូវបានគេដឹងថា នៅតែជាប់ ឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ដែលដឹកនាំដោយលោក Roberto Martinex ដដែលសម្រាប់ការប្រកួត នារដូវក្តៅខាងមុខនេះ ។
ទំរង់លេងរបស់ Hazard បានស្ថិតនៅក្នុងភាពតានតឹងមែនទែន ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Chelsea កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន រហូតទៅដល់ជាង១០០លានអ៊ឺរ៉ូ ហើយក៏ចេះតែទទួលបានរបួស ជាបន្តបន្ទាប់ឥតឈប់ឈររហូតមក។
ក្នុងវ័យ៣០ឆ្នាំនេះ Hazard ទើបតែអាចបង្ហាញខ្លួនវិញ បានក្នុងការប្រកួតកំដៅសាច់ដុំប៉ុន្មាន ប្រកួតប៉ុណ្ណោះ ប៉ុន្តែរូបគាត់ត្រូវបានលោក Roberto Martinez ដាក់បញ្ចូលឈ្មោះ ទៅក្នុងបញ្ជីក្រុមជម្រើសជាតិ រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី