កីឡា

Klopp៖ ឆ្នាំ​នេះ​ Liverpool បាន​ត្រឹម​លេខ ៤ ជា​ជោគជ័យ​ដ៏​ធំ​​ ហើយ​សម្រាប់​ក្លឹប

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​ឆ្នាំ​នេះ ​ហង្ស​ក្រហម​បញ្ចប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ Premier League ត្រឹម​ចំណាត់ថ្នាក់​លេខ ៤ មែន វា​ពិត​ជា​ជោគជ័យ​ដ៏​ធំ​ហើយ​សម្រាប់​ក្លឹប។

លោក​បាន​លើកឡើង​ថា៖ ” ការ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៤ ជា​ជោគជ័យ​ដ៏​ធំ​ហើយ​សម្រាប់ Liverpool។ ខ្ញុំ​ដឹង​ថា​សម្ដី​បែប​នេះ ​មិន​ល្អ​ស្ដាប់​ដែរ តែ​វា​ជា​ការ​ពិត​ ហើយ​គ្រប់​គ្នា​នៅ Liverpool គេ​មើល​ឃើញ​បែប​នេះ ” ។

លោក​បាន​បន្ត​ថា៖ ” យ៉ាងណាមិញ អ្វី​ៗ​ដែល​នឹង​កើត​ឡើង ​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​ពឹង​ផ្អែក​លើ​ ២ប្រកួត​ចុង​ក្រោយ​នេះ​ហើយ “។

Liverpool នៅ​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ទម្រង់​លេង​ ពី​ឆ្នាំ​ទៅ​មិញ។ ក្លឹប​មួយ​នេះ​កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​ ៥ ដោយ​មាន ៦៣ពិន្ទុ ខណៈ​លេខ ៤ Chelsea មាន ៦៤ពិន្ទុ ហើយLeicester លេខ ៣ មាន ៦៦ពិន្ទុ៕ ប្រភព៖ សប្បាយ

Most Popular

To Top