កីឡា

Real Madrid ដាក់គោលដៅ អទិភាពយក Camavinga

Real Madrid ក្លឹបយក្សអេស្បាញ ត្រូវបាន the Marca នៅថ្ងៃនេះចេញផ្សាយថា បានរៀបចំផែនការគោលដៅ អទិភាពមួយហើយ ក្នុងការផ្ទេរយក
កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Eduardo Camavinga មកចូលរួមក្លឹបនៅរដូវក្តៅនេះ ។

Real Madrid ចាប់ផ្តើមគិតថា វាគឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់ធ្វើការចំណាយហើយជាពិសេស នៅពេលបច្ចុប្បន្នដែលក្រុមកំពុង យ៉ាប់យ៉ឺនក្នុងការ
ប្រជែងយកពានរង្វាន់ទាំងក្នុងស្រុក La Liga និងធ្លាក់ចេញពីពានរង្វាន់ Champion League ផងនោះ ។

ទោះបីជាយ៉ាងណាក្តី Real Madrid នឹងមិនមែនជាក្លឹបតែមួយ ដែលចង់បាន Camavinga រូបនេះដែរពីព្រោះថា សូម្បីតែតោខៀវ Chelsea និងម្ចាស់ជើងឯង ពានរង្វាន់អាល្លឺម៉ង់ Bayern Munich ផងដែរក៏សុទ្ធតែជាក្លឹបមានបំណង ដូចគ្នាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top