ប្រធានក្លឹបរបស់ Manchester City លោក Sheikh Mansour នឹងចេញថ្លៃធ្វើដំណើរសម្រាប់អ្នកគាំទ្រ របស់ខ្លួនដែលនឹងទៅចូលរួម ទស្សនាការប្រកួត Champions League ផ្ដាច់ព្រ័ត្រ។
City ទទួលបានសំបុត្រចំនួន៦ ០០០សន្លឹក សម្រាប់ការប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភាទល់នឹង Chelsea ក្នុងទីក្រុង Porto។ ក្លឹបបាននិយាយថា ដោយសារតែការចំណាយបន្ថែមលើការតេស្ដកូវីដ និងតម្លើងថ្លៃបោះហើរអាចធ្វើឲ្យការធ្វើដំណើរ របស់អ្នកគាំទ្រជាច្រើនមានបញ្ហា ដូច្នេះទើបក្លឹបសម្រេចចិត្តចេញមុខជួយ។
ដំបូងឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ត្រូវរៀបចំនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុង Istanbul ប្រទេសទួរគី ប៉ុន្តែដោយសារមានបញ្ហាខ្លះ UEFA បានសម្រេចចិត្តប្ដូរមកលេងនៅទីក្រុង Porto វិញ។ Man City និង Chelsea សុទ្ធតែទទួលបានសំបុត្រសម្រាប់អ្នកគាំទ្រចូលទស្សនា៦ ០០០សន្លឹកដូចគ្នា៕