កីឡា

អស្ចារ្យណាស់ Alssion តែតបញ្ចូលទីនៅនាទី ចុងក្រោយជួយឲ្យ Liverpool ឈ្នះទាំងប្រផិតប្រផោយ

ម្ចាស់ផ្ទះចាប់ព្រៃ West Brom យប់មិញនេះបានបើកទ្វាផ្ទះ The Hawthorns ទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool យ៉ាងពេញដៃ ដោយមិន អាចធ្វើឲ្យ Liverpool វាយសម្រុកមកលើខ្លួន បានងាយៗឡើយ ។

ម្ចាស់ផ្ទះរកគ្រាប់បាល់ បានមុនតាំងតែពីនាទីទី១៥ ដោយកីឡាករ Kanu ប៉ុន្តែមិនទាន់ចប់តង់ទី១ផង នៅនាទីទី៣៣កីឡាករ ខ្សែប្រយុទ្ធ Mo Salah អាចបន្ថែមបាន១គ្រាប់មកវិញ ជួយឲ្យ Liverpool តាមស្មើហើយលទ្ធផល១ ស្មើនេះអូសបន្លាយរហូតដល់នាទីទីចុងក្រោយ ទៅហើោយ៩០បូក៥ ទើបអ្នកចាំទីរបស់ Liverpool កីឡាករ Alisson បានសម្រេចចិត្ត ឡើងមកតែតបាល់កែង បញ្ចូលទីទាំង គួរឲ្យភ្ញាក់ផ្អើលបំផុត។

៣ពិន្ទុទាំងប្រផិតប្រផោយនេះ មានន័យថា Liverpool មាន៦៣ពិន្ទុនៅមានឧិកាសសម្រាប់តំណែងលេខរៀងទី៤ ក្នុងតារាងកំពូលបន្តក្តីសង្ឃឹម ទៅលេងនៅ Champion League រដូវកាលក្រោយ ខណៈដែលក្រុមលេខរៀងទី៤ តោខៀវ Chelsea មានតែ៦៤ពិន្ទុនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top