ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា បញ្ចេញឈ្មោះកីឡាករ ២៤រូបដែលជាប់ជម្រើសជាតិកម្ពុជា ត្រៀមខ្លួនសម្រាប់ចូលរួម ការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពិភពលោក ២០២២ “FIFA World Cup Qatar 2022# នៅបារ៉ែន ខែមិថុនាខាងមុខនេះជាផ្លូវការហើយ។
សម្រាប់ការប្រកួតវគ្គជម្រុះ កម្ពុជានៅសល់ ៣ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។ គ្រូជម្រើសជាតិកម្ពុជា ដែលទើបតែចូលកាន់ការងារថ្មី ក្នុងក្រុមជម្រើសជាតិជំនួសលោក គ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលបានបញ្ចប់កុងត្រាទៅហើយនោះ ។
ក្រុមជម្រើសជាតិកម្ពុជាមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ លោកRYU Hirose ជាគ្រូបង្គោល លោកភា សុភក្ត្រា និងលោកអ៊ុក សុធីជាគ្រូជំនួយ ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ បន្តជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថានេះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។ ក្រុមជម្រើសជាតិកម្ពុជា ឈុតអាយុក្រោម ២២ឆ្នាំនឹងត្រូវ ចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕