កីឡា

លោក ហែម គីរី ៖ អត្តពលិកហែលទឹក ក្រៅប្រទេស មានសមត្ថភាពខ្ពស់ដាច់ ទើបផ្តល់សិទ្ធិចូលរួម SEA GAMES ២០២១ នៅវៀតតណាម

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃ សហព័ន្ធខ្មែរ ហែលទឹក តាមប្រព័ន្ធ អេឡិចត្រូនិចថា គោលដៅសហព័ន្ធ ចង់បានកីឡាករ -កីឡាការិនី ហែលទឹក មានសមត្ថភាពខ្ពស់ ប្រសិនបើអត្តពលិក កូនខ្មែរកាត់អាមេរិកទំាង៤នាក់ ធ្វើតេស្តិ៍សមត្ថភាព ឈ្នះកីឡាករ-កីឡាការិនី នៅកម្ពុជា នោះយើងនឹងយកពួកគាត់ ឲ្យចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

លោកអគ្គបានបន្តថា បើពួកគាត់តេស្តិ៍ មានសមត្ថភាពអន់ ជាងកីឡាករ-កីឡាការិនី នៅកម្ពុជា ក៏យើងមិនយកគាត់ដែរ សម្រាប់កីឡាករ-កីឡាការិនី ហែលទឹខ្មែរ-អាមេរិកនេះម្នាក់ៗ អាចប្រកួតបាន១ទៅ៣វិញ្ញាសា ហើយសហព័ន្ធ មិនទាន់កំណត់ថា ពួកគាត់ត្រូវចូលរួម SEA GAMES ២០២១ យ៉ាងណាទេ ទោះបីពួកគាត់ជាកីឡាករ-កីឡាការិនី ជម្រើសជាតិ ក៏ដោយ ព្រោះមុននឹងចេញចូលរួម SEA GAMES ២០២១ត្រូវធ្វើតេស្តិ៍ ឬប្រកួតយកលទ្ធផល ជាមុនសិន សហព័ន្ធ មិនមែន ចេះតែយកពួកគាត់ ដោយគិតថា ពួកគាត់ជាក្រុមជម្រើសជាតិ ឬជាកីឡាករ-កីឡាការិនី ក្រៅប្រទេស ត្រូវយកពួកគាត់ដាច់ខាតទេ ។

លោកបានបន្ថែមទៀតថា កីឡាករ-កីឡាការិនីហែលទឹកយើង គិតលើគុណផល ដោយសារកីឡាករ-កីឡាការិនីក្នុងស្រុកយើងក៏មានការរីកចម្រើនច្រើនដែរ បើការធ្វើតេស្តិ៍គុណផលស្មើគ្នា និង ប្រហាក់ប្រហែលគ្នាយើង នឹងយកកីឡាករ-កីឡាការិនី យើងផ្តល់សិទ្ធិចូលរួម ពីព្រោះយើងមិនចង់ថា ឲ្យតែអត្តពលិក នៅក្រៅ ប្រទេស សុទ្ធតែល្អទំាំងអស់ទេ ។ កីឡាករ-កីឡាការិនីមានសមត្ថភាពល្អដាច់ ឬលើសខ្លាំង ពីក្រុមអ្នកនៅក្នុងស្រុក ព្រមទំាំងសង្ឃឹម ទទួលបានមេដាយទៀត នោះយើងនឹងទទួលយក ប៉ុន្តែលើសបន្តិចបន្តួច អត់មានលទ្ធផល ដែលយើងចង់បានទេ យើងក៏អត់យកពួកគាត់ដែរ ។

សព្វថ្ងៃនេះ សហព័ន្ធខ្មែរហែលទឹកមានកីឡាករ -កីឡាការិនិ ចំនួន៥នាក់ហ្វឹកហាត់ នៅប្រទេសថៃ និងអាមេរិក ៖ កីឡាការិនី ម៉ីលី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាការិនី ឡូស៊ី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាករ ម៉ាត់ថេវ ហ្វេ្រង តារា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក កីឡាករ ឆាលីស រចនា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក និង កីឡាករ មនត្រស ផានសុវណ្ណអារុន នៅខេត្តភូកេត ប្រទេសថៃ ជាកីឡាករកម្ពុជា ទទួលអាហារបករណ៍ពី FINA ដែលសហព័ន្ធបញ្ជូន ទៅហ្វឹកហាត់នៅទីនោះ៕

Most Popular

To Top