កីឡា

វៀតណាម នៅតែបន្តដំណើរ រៀបចំ ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021ដដែល


ភ្នំពេញ៖ប្រទេសវៀតណាមបានអះអាងជាថ្មីថា ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅទីក្រុងហាណូយដែលប្រព្រឹត្តឡើង នាថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២១នោះប្រទេសអាស៊ានមួយនេះនៅតែប្ដេជ្ញាថា នឹងធ្វើដដែលទោះបីប្រទេសក្នុងតំបន់កំពុងយារយីដោយមេរោគCOVID-19ក៏ដោយ ។

ការប្រកួតកីឡា SEA GAMES 2021 ម្ចាស់ផ្ទះវៀតណាម បានបង្ហាញប្រភេទកីឡាជាផ្លូវការហើយដោយមានកីឡាចំនួន៤០ប្រភេទនឹងមាន៥២៦ វិញ្ញាសាឲ្យប្រកួត។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនាជាផ្លូវការថា “For A Stronger Southeast Asia” ប្រទេសចំនួន១១ក្នុងតំបន់នឹងចូលរួមក្នុងព្រឹត្តិការណ៍ ដែលធ្វើរៀងរាលឆ្នាំសេសនេះ ។

មុននេះបន្តិចប្រទេសនានាក្នុងតំបន់មានការស្រពេចស្រពិល ពីការរៀបចំ SEA GAMES ដោយសារតែមេរោគCOVID-19 ប៉ុន្តែពេលនេះ ម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២១នេះត្រូវតែរៀបចំធ្វើ១០០ភាគរយ ដូច្នេះហើយទើបក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏បានផ្តល់ភាពច្បាស់លាស់ថា SEA GAMES 2021ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀម លក្ខណៈចូលរួមប្រកួតកីឡា SEA GAMES នេះផងដែរ។

គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ក៏បានធានាយ៉ាងច្បាស់ថា ត្រូវតែធ្វើ១០០ភាគរយដូចគ្នាផងដែរ ចំណែកពិធីសម្ភោធន៍បើកការប្រកួត នឹងធ្វើនៅពហុកីឡដ្ឋានMy Dinh National Stadium ។

សម្រាប់កម្ពុជាគណៈកម្មាធិការជាតិរៀបចំ SEA GAMES 2021 ឆ្នាំ២០២៣បានប្រាប់ទៅសហព័ន្ធកីឡាជាតិឲ្យត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែង មេដាយ SEA GAMES 2021 ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេតសំខាន់ៗ ពីពេលនេះរហូតដល់ពេល SEA GAMES តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទ SEA GAMES 2ពេលណា និងលក្ខខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះគឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៕

Most Popular

To Top