កីឡា

Mandzukic សម្រេចចិត្តថា ដល់ទីបញ្ចប់ នៃអាជីពរបស់ខ្លួន ជាមួយនឹង AC Milan ហើយ

ទីបំផុតកីឡាករ ខ្សែប្រយុទ្ធជើងចាស់ ក្រូអាត Mario Mandzukic ត្រូវបានគេប្រកាសថា នឹងចាកចេញ ពីក្លឹបយក្សអ៊ីតាលី AC Milan ហើយនៅរដូវក្តៅនេះ បន្ទាប់ពីមិនអាចបង្ហាញ ទំរង់លេង តាមការរំពឹងទុក គិតចាប់តាំងតែពីបាន ចុះហត្ថលេខាជាមួយគ្នា កាលពីខែមករាកន្លងមក។

កីឡាករផ្ទាល់ បានធ្វើការថ្លែងអំណរគុណ យ៉ាងខ្លាំង ចំពោះក្លឹបនិងអ្នកគាំទ្រ រួចរាល់ហើយផងដែរ ចំពោះពេលវេលា ដែលមាននៅ San Siro ទោះបីជាការមកចូលរួម នៅទីនេះក្នុងកុងត្រា រយៈពេលខ្លីក្តី ដោយសង្ឃឹមថា នឹងអាចជួយពង្រឹង សមត្ថភាពប្រយុទ្ធ របស់ក្លឹបបាន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីផែនការ មិនដូចតាមការគិតនោះទេ កីឡាករវ័យ៣៥ឆ្នាំរូបនេះ អាចស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួននៅ Serie A បាន១០ប្រកួតនិង១គ្រាប់ទៀត នៅពានរង្វាន់ Europa League គិតមកទល់ពេលបច្ចុប្បន្ននេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top