The goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារសញ្ជាតិបារាំង ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Sevilla ម្នាក់កំពុងមានទំរង់ លេងខ្លាំងហើយនឹងមានតម្លៃរហូតទៅដល់ ៧០លានផោនបានក្លាយទៅជា គោលដៅរបស់ក្លឹបយក្សនៅអ៊ឺរ៉ុបហើយ នៅរដូវក្តៅនេះ។
កីឡាករ Jules Kounde ផ្ទាល់ក៏ធ្លាប់បាន និយាយដែរថាគាត់ នឹងត្រូវចាកចេញពីក្លឹប Sevilla ហើយនៅរដូវក្តៅនេះខណៈដែល ក្លឹបដែលកំពុង មានព័ត៌មានអំពីការផ្ទេរនេះមានដូចជា Real Madrid, Man UTD និង Arsenal ជាដើម។
កីឡាករវ័យ២២ឆ្នាំដែលនឹងអាចចាកចេញ បានក្នុងតម្លៃយ៉ាងហោចណាស់ ៧០លានផោនរូបនេះបានបង្ហាញខ្លួនប្រមាណជា៤៩ដងមក ហើយសម្រាប់រដូវកាល នេះហើយខកខាន តែ៥ ប្រកួតប៉ុណ្ណោះនិង បានជួយឲ្យក្រុម Sevilla បច្ចុប្បន្នបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងតារាងកំពូល La Liga៕
ប្រែសម្រួល៖ស៊ុនលី