Kevin de Bruyne ខ្សែបម្រើរបស់ក្រុម Manchester City បានទទួលរងរបួសបែកច្រមុះ និងរបួសត្រង់កន្លែងភ្នែក អំឡុងពេលកាលប្រកួត Champions League ផ្ដាច់ព្រ័ត្រចាញ់ Chelsea ។
កីឡាករវ័យ២៩ឆ្នាំ ត្រូវបានប្ដូរចេញនៅនាទី៦០ ជំនួសវិញដោយ Gabriel Jesus ក្រោយមានការប៉ះទង្គិច ជាមួយខ្សែការពារ Antonio Rudiger។ ក្រោយបញ្ចប់ការប្រកួត De Bruybe បានប្រកាសលើបណ្ដាញសង្គម របស់ខ្លួនថា គេមិនអីទេនៅពេលនេះ ប៉ុន្តែខកចិត្ត ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
De Bruybe បានជាប់ឈ្មោះក្នុងជម្រើសជាតិប៊ែលហ្សិក សម្រាប់លេង Euro ២០២០ ដោយប្រកួតដំបូង របស់ពួកគេនៅថ្ងៃទី ១២ ខែ មិថុនា ទល់នឹងរុស្សី។ ប៉ុន្តែមិនទាន់មានការចង្អុលបង្ហាញ នៅឡើយថា ខ្សែបម្រើរូបនេះអាចលេងបាន ឬរបួសរបស់គេត្រូវគំរាមកំហែង មិនអាចឲ្យគេលេង គ្រប់ការប្រកួតឬយ៉ាងណានៅ Euro៕