កីឡា

Tuchel ​ប្រាប់​អ្នក​គាំទ្រ ​រដូវ​កាល​ក្រោយ​យក Premier League ​ម្ដង​

​ក្រុម​តោ​ខៀវ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​បាន​ឈ្នះ​បាន​រង្វាន់ UEFA Champions League ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Manchester City ​១-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​អ្នក​ចាត់ការ​អាល្លឺម៉ង់​ខាង​លើ​នេះ ទើប​តែ​ចូល​ខ្លួន​ មក​ដឹក​នាំ​ក្រុម​តោ​ខៀវ ​នៅ​ដើម​ឆ្នាំ​នេះ​ទេ ​ពោល​គឺ​ចូល​មក​ពាក់​កណ្ដាល ​រដូវ​កាល​ទៅ​ហើយ។ ​កីឡាករ​ទាំង​អស់ គឺ​សល់​ពី​លោក Frank Lampard ​មក ​ដោយ​លោក​មិន​បាន​ទិញ​ម្នាក់​នោះ​ទេ ។ តែ​ជាក់​ស្ដែង ​ទម្រង់​លេង​ របស់​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​គ្រូ​បង្វឹក PSG ​រូប​នេះ​ឃើញ​ថា​ល្អ ​ជា​ពិសេស​ការ​បិទ​នៅ​តំបន់​ការពារ​តែ​ម្ដង ។

​ក្រោយ​ពី​ជួយ Chelsea ​លើក​ពាន​រង្វាន់ UEFA Champions League ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ហើយ ​លោក Tuchel ​ថែម​ទាំង​ប្រាប់​អ្នក​គាំទ្រ​ក្រុម​តោ​ខៀវ​ទាំង​អស់​ថា ​ត្រូវ​ប្រមូល​អារម្មណ៍ ​និង​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​ទៀត​ ។ លោក​ថា​ រដូវ​កាល​នេះ​កន្លង​ ហួស​ហើយ​ដែល​ឱ្យ Man City ​ឈ្នះ​ដាច់​ពិន្ទុ​ឆ្ងាយ ​ប៉ុន្តែ​រដូវ​កាល​ក្រោយ​ក្រុម Chelsea ​នឹង​ប្រជែង​ដល់​ទី​បំផុត ​ដើម្បី​យក​ពាន​រង្វាន់ Premier League ​ជូន​អ្នក​គាំទ្រ ​អបអរ​សប្បាយ​ចិត្ត​ទៀត៕

Most Popular

To Top