កីឡា

Naomi Osaka ត្រឡប់មកផ្ទះ របស់នាងវិញ នៅទីក្រុង Los Angeles តម្លៃ ៧លានដុល្លារ បន្ទាប់ពីការសម្រេចចិត្ត ទម្លាក់ចេញពីកម្មវិធី French Open ជាប់ៗគ្នា

ទីក្រុង Los Angel ៖ កំពូលកីឡាការិនី វាយកូនបាល់ ឆ្នើមជប៉ុន Naomi Osaka បានត្រឡប់មកផ្ទះ របស់នាងវិញ នៅទីក្រុង Los Angeles ដែលមានតម្លៃ ៧ លានដុល្លារកាល ពីថ្ងៃអង្គារ មួយថ្ងៃ បន្ទាប់ពីបានដកខ្លួនចេញពីកម្មវិធី French Open ចំពេលដែលនាង សម្រេចចិត្ត មិនធ្វើបទសម្ភាសន៍ អំឡុងការប្រកួត ដើម្បីការពារសុខភាពផ្លូវចិត្ត របស់នាង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

Osaka ជាអត្តពលិកនារី ដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោកបានហោះចេញ ពីទីក្រុងប៉ារីសភ្លាមៗ បន្ទាប់ពីបានបង្ហាញ ពីការតស៊ូរយៈពេល ៣ ឆ្នាំរបស់នាងជាមួយ នឹងជំងឺធ្លាក់ទឹកចិត្ត និងបានធ្លាក់ចេញពីការប្រកួត។ Osaka បាននិយាយនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃចន្ទថា ខ្ញុំគិតថា អ្វីដែលល្អបំផុតសម្រាប់ការ ប្រកួតកីឡាការិនីដទៃទៀត និង សុខុមាលភាពរបស់ខ្ញុំគឺថា ខ្ញុំដកខ្លួនដូច្នេះអ្នករាល់គ្នា អាចវិលត្រឡប់ ទៅផ្តោតលើកីឡា វាយកូនបាល់ដែលកំពុង បន្តនៅទីក្រុងប៉ារីស ។ នាងបានបន្ត ថា នាងបានតស៊ូជាមួយនឹងការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ។

កាលពីថ្ងៃអង្គារតារាកីឡា វាយកូនបាល់កំពូល ៗ បានបន្តនិយាយពីភាពចម្រូងចម្រាស ជាមួយបុរសលេខ ៣ ពិភពលោក Rafael Nadal ដោយនិយាយថា ទោះបីជាលោកមានការអាណិត អាសូរដល់ Osaka ក៏ដោយ សារព័ត៌មានគឺជាផ្នែកមួយ ដ៏សំខាន់នៃការងារនេះ ។ លោក Boris Becker ជាអតីតម្ចាស់ជើងឯក Wimbledon បានរិះគន់ខ្លាំងជាងនេះ ដោយនិយាយថា កីឡាការិនីមិនអាចមាននំខេក ពាក់កណ្តាលទេ ហើយបាននិយាយថា អាជីពរបស់ Osaka អាចស្ថិតក្នុងគ្រោះថ្នាក់ ។

លោកបានបន្តថា ប្រសិនបើនាងមិន អាចទប់ទល់នឹងប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងប៉ារីស នាងមិនអាចទ្រាំទ្រ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយនៅ Wimbledon បានទេ នាងមិនអាចទ្រាំទ្រ នឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្មវិធី US Open ទេ ៕ដោយ៖លី ភីលីព

Most Popular

To Top